សុខភាព
រយៈពេល២ថ្ងៃជាប់គ្នាហើយ! គ្មានករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មី និងគ្មានអ្នកជាសះស្បើយ
បើយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា មិនមានករណីអ្នកជំងឺព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ និងគ្មានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះ។
ក្រសួងបានឲ្យដឹងថា បើគិតត្រឹមថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨នាក់ ជាបុរស កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែលើ រាជធានីភ្នំពេញ និងអ្នកឆ្លងដែលបានព្យាបាលជាសះស្បើយសរុបចំនួន២៦៥នាក់ ក្នុងចំណោមអ្នកឆ្លងសរុបនៅទូទាំងប្រទេសមានចំនួន២៧៣នាក់៕ ដោយ៖ ត្នោត