Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្ទីរ​បរិស្ថាន​ខេត្ដឧត្ដរមានជ័យ​ប្រារព្ធ «​ទិវា​អន្ដរជាតិ​សម្រាប់​កិច្ច​គាំពារ​ស្រទាប់អូស្សូន​»

នា​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០ មន្ទីរ​បរិស្ថាន​ខេត្ដឧត្ដរមានជ័យ​ប្រារព្ធ «​ទិវា​អន្ដរជាតិ​សម្រាប់​កិច្ច​គាំពារ​ស្រទាប់អូស្សូន​»  នៅ​ចំការ​ឈើ​ប្រណីត ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្ដឧត្ដរមានជ័យ។

គោលបំណងធំនៃការប្រារព្វកម្មវិធីនេះឡើង​ក្នុងន័យផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន ទូទៅ​ឱ្យ​បាន​យល់​ដឹង​ពី​ផល់​ប៉ះពាល់​បណ្ដាល​មក​ការ​បាត់បង់ ឬ​ខូចខាត​ស្រទាប់អូស្សូន ដែល​ជា​បញ្ហា​សកល តាម​រយៈ​ការ​ដាំ​កូន​ឈើ​ប្រណីត ​(​គ្រញូង​) ជា​ច្រើន​ដើម លើ​ផ្ទៃដី​០៣​ហិ​កតា។

ដោយ​មានការ​និមន្ដ និង​អញ្ជើញ​ចូលរួម​ពី ព្រះសង្ឃ តំណាង​សហគមន៍​សង្ឃ​រុក្ខា​វ័ន ប្រធាន អនុប្រធាន​មន្ទីរ​បរិស្ថាន មន្ដ្រី​មន្ទីរ​បរិស្ថាន មន្ដ្រី​ឧ​ទ្យា​នុ​រក្ស យុវជន​ស្ម័គ្រចិត្ដ ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ ប្រជា​ការពារ​ភូមិ និង​ប្រជា​សហគមន៍​ជា​ច្រើន​នាក់ផងដែរ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9641061