Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មានមនុស្ស៣នាក់បានស្លាប់ក្នុង​ក្បួនដង្ហែទៅទីលានបញ្ចុះសព​ដោយសារគ្រោះថ្នាក់ចរាចរណ៍

តាមប្រភពប៉ូលិសបានឱ្យដឹងថា ​​មានមនុស្ស ៣នាក់ ត្រូវបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ និងមនុស្ស ២នាក់បានរងរបួសធ្ងន់។ ​ឡានរបស់ពួកគេបានជ្រុលចង្កូតទៅបុកដើម​ឈើមួយដើម​នៅស្រុក Sichon​ ​។

កាលពីថ្ងៃពីថ្ងៃអាទិត្យមាន​រថយន្តចំនួន ៥គ្រឿងបានបើកដង្ហែគ្នាចេញពីខេត្ត Prachin Buri ​ដោយមានទិសដៅ​ទៅទីបញ្ចុះសពមួយក្នុងឃុំ ​Ban Nathap ស្រុក Tha Sala ខេត្ត Nakhon Si Thammarat។ ក្នុងនោះគេឃើញមាន​រថយន្ត Ford Rangerមួយគ្រឿងដឹកសមាជិកគ្រួសារចំនួន ៥នាក់ រួមដំណើរជាមួយរថយន្ត៤គ្រឿងដទៃទៀត។ ​នៅពេលដែលពួកគេធ្វើដំណើរឆ្លងកាត់ភូមិ​ Moo១ ក្នុងឃុំ​ tambon Thung Prang នៅលើផ្លូវរវាងខេត្ត​ Nakhon Si Thammarat និង​ Surat Thani រថយន្ត Ford Ranger នោះ​​បានបើកធ្លាក់ចេញពីផ្លូវហើយជ្រុលចង្កូតទៅ​បុកចំដើម​​ឈើមួយដើមយ៉ាងពេញទំហឹង។ បុរសម្នាក់ ស្ត្រីម្នាក់ និងក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ បានស្លាប់នៅនឹងកន្លែង​កើតហេតុភ្លាមៗ។ ចំណែកឯមនុស្ស ២នាក់ទៀតគឺអ្នកបើកបរនិងឪពុកគេបានរងរបួសធ្ងន់។

រូបតំណាង

ឧប្បត្តិហេតុនេះបានកើតឡើងក្នុងចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ពីទីបញ្ចុះសពមូស្លីមនៅតំបន់ Ban Nathap។ ប៉ូលិសកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់មួយនេះ។ ​ប្រដាប់ថតសម្លេងនៃកាម៉េរាក្នុងរថយន្តនឹងត្រូវយកមកធ្វើជាជំនួយការស៊ើបអង្កេត។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9411675