តំបន់ស៊ីបេរី (Siberia) ដែលជាតំបន់ធ្លាប់មានប្រវត្តិសីតុណ្ហភាពធ្ងន់ធ្ងរបំផុតរបស់ពិភពលោកនោះ នៅពេលនេះត្រូវបានកត់ត្រាឃើញថ្មីថា មានកំណើនសីតុណ្ហភាពខ្លាំង ចំពេលលមានរលកកម្តៅ ហើយនិងការចូលរួមចំណែកពីភ្លើងឆេះព្រៃធ្ងន់ធ្ងរផងដែរ។
សីតុណ្ហភាព នៅទីក្រុង Verkhoyansk បានឡើងដល់ ៣៨ អង្សាសេ (100.4 F) កាលពីថ្ងៃទី២០ ខែមិថុនា ។ នេះបើតាមគេហទំព័រ ដែលចងក្រងទិន្នន័យឧតុនិយមប្រទេសរុស្ស៊ី ។
ទីក្រុងនេះមានទីតាំងនៅពីលើ រង្វង់អាក់ទិក (Arctic Circle) សាធារណរដ្ឋសាកា (Sakha Republic) ចម្ងាយប្រហែល ៤ ៦៦០គីឡូម៉ែត្រ ភាគឦសាន នៃទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
ទីក្រុងនេះមានពលរដ្ឋរស់នៅប្រហែល ១ ៣០០ នាក់ ត្រូវបានទទួលស្គាល់ដោយកំណត់ត្រាប្លែកៗពិភពលោក ហ្គីណេស ថា មានប្រវត្តិអំពីសីតុណ្ហភាពខុសប្លែកពីគេបំផុតរបស់ពិភពលោក ក្នុងនោះ បើសីតុណ្ហភាពចុះទាបវិញ គឺចុះរហូតដល់កម្រិត ដក៦៨អង្សាសេ (-68 degrees C) ហើយកាលពីឡើងកម្តៅវិញ គឺក្ដៅខ្លាំងបំផុត គឺឡើងដល់ ៣៧,២ អង្សាសេ ។
តំបន់ភាគច្រើននៅ ស៊ីបេរី ក្នុងឆ្នាំនេះមានស៊ីតុណ្ហភាពក្តៅខុសពីធម្មតា ដែលបណ្តាលមកពីភ្លើងឆេះព្រៃ ។ នៅតំបន់សាធារណរដ្ឋសាកា មានផ្ទៃដីជាង ២៧៥ ០០០ ហិកតា ត្រូវភ្លើងឆេះ ។ នេះបើតាម Avialesokharana ភ្នាក់ងាររដ្ឋាភិបាលដែលពិនិត្យមើលភ្លើងឆេះព្រៃបានផ្សាយ ៕ ប្រែសម្រួលដោយ៖ thach yat