មជ្ឈមណ្ឌល CCSA សន្យាថានឹងបើកដំណើរការហាងស្រា បារ ក្លិប និងកន្លែងកម្សាន្តផ្សេងទៀតនៅដើមខែកក្កដាខាងមុខនេះ។
រូបតំណាង
រឿងនេះត្រូវបានសម្រេចឡើងដោយមានកិច្ចពិភាក្សារវាងលោក Nattapol Nakpanit មន្ត្រីនៃមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩ (CCSA) និងអ្នកតំណាងនៃកន្លែងកម្សាន្តពេលរាត្រីនិងតន្រ្តីករ។ កាលពីមួយរយៈមុនមានក្រុមសិល្បៈករទោលបានអំពាវនាវដល់រដ្ឋាភិបាលអនុញ្ញាតឱ្យពួកគេវិលត្រឡប់ទៅធ្វើការវិញព្រោះការបិទទ្វារក្លិបកម្សាន្តយូរពេកបណ្តាលឱ្យពួកគេបាត់បង់ប្រាក់ចំណូល។ ក្រោយកិច្ចប្រជុំកាលពីថ្ងៃសុក្រលោកឧត្តមសេនីយ៍ Nattapol បានមានប្រសាសន៍ថា ក្រុមសិល្បៈករទោលត្រូវបានអនុញ្ញាតឱ្យចូលធ្វើការវិញ ប៉ុន្តែពួកគេត្រូវបានសង្កត់ធ្ងន់លើវិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លង។ លោកឧត្តមសេនីយ៍ Nattapol បានបន្ថែមថា ការបន្ធូរបន្ថយជំហានទី៥ នឹងត្រូវធ្វើឡើងដោយមានឬអាចគ្មានក្រឹត្យដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់រយៈពេលមួយខែទៀត។ ប្រសិនបើក្រឹត្យដាក់ប្រទេសក្នុងគ្រាអាសន្នត្រូវបានដកចេញនោះគ្រប់យ៉ាងនឹងដំណើរការឡើងវិញទាំងអស់។
រូបតំណាង
ក្រឹត្យដាក់ប្រទេសក្នុងគ្រាអាសន្ននេះនឹងនៅតែបន្តមានយ៉ាងយូរបំផុតត្រឹមចុងខែនេះប៉ុណ្ណោះ ប៉ុន្តែវាក៏អាចយូរជាងនេះផងដែរប្រសិនបើអាជ្ញាធរនៅតែព្រួយបារម្ភអំពីការរីករាលដាលនៃជំងឺឆ្លង។ ប្រទេសថៃមិនមានអ្នកឆ្លងជំងឺថ្មីក្នុងស្រុកអស់រយៈពេល ២៧ថ្ងៃមកហើយ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post