Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកប្រើប្រាស់ Redmi Note 9 អន់ចិត្តស្ដូកជាមួយបញ្ហានេះ

Redmi ប្រភេទ Note 9 ដែលជាទូរសព្ទល្បីក្នុងអំឡុងឆ្នាំ២០២០នេះ ឥលូវមានបញ្ហាធំមួយ គឺកាមេរ៉ាខាងក្រោយចូលដីធូលី !

តាមពិបញ្ហានេះត្រូវបានគេលើកឡើងតាំងពីប៉ុន្មានខែមុនយូរហើយ ប៉ុន្ដែអ្នកទទួលខុសត្រូវរបស់ក្រុមហ៊ុន Xiao Mi នៅឥណ្ឌូនេស៊ីបានរាយការណ៍ថា នេះគ្រាន់ជាហេតុការណ៍ដ៏ចៃដន្យមួយ ហើយក្រុមហ៊ុននឹងពង្រឹកគុណភាពផលិតបន្ថែមទៀត។

បន្ទាប់មកការរាយការណ៍នេះរួចមក បញ្ហានេះក៏ដូចជាបាត់ឈឹងតែម្ដង បន្ដែរយៈនេះស្រាប់តែមានអតិថិជនកាន់តែច្រើនជជែកយ៉ាងខ្លាំងអំពីបញ្ហានេះ បន្ទាប់មករបាយការណ៍អំពីកាមេរ៉ាក្រោយចូលដីធូលីក៏កើនឡើងយ៉ាងគំហុក។

តាមការរាយការណ៍របស់អតិថិជនឃើញថា ដោយសារពេលផលិតកញ្ចក់ការពារកាមេរ៉ាមិនអាចបិទជិតល្អ ចឹងបានធ្វើឲ្យដីធូលី និងកំទេចតូចៗជ្រាបចូលដល់ខាងក្នុងតែម្ដង។

ទូរសព្ទដែលមានបញ្ហាខាងលើនេះរួមមាន Redmi Note 9 , Redmi Note 9 Pro និង Redmi Note 9S ប៉ុន្ដែមានតែ Redmi Note 9 Pro Max តែប៉ុណ្ណោះដែលគេចផុសពីគ្រោះនេះ។

បច្ចុប្បន្ននេះខាងក្រុមហ៊ុន Xiao Mi ពុំបានចេញមុខបកស្រាយអំពីបញ្ហាការមេរ៉ាក្រោយចូលដីធូលីនេះទេ។

from: https://tnaot.com/km/m/detail/article/9638491