Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់ដាក់ពាក្យប្តឹងនាយរងប៉ុស្តិ៍សង្កាត់និមិត្ត បន្ទាប់ពីមានករណីផ្ទុះអាវុធបណ្តាលឱ្យកូនគាត់របួស

ឪពុកបុរស​ម្នាក់ដែល​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​ កាលពី​យប់​ថ្ងៃ​ទី​២៧ សីហា ២០២០​នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត​ក្រុង​ប៉ោយ​ប៉ែ​ត បានដាក់ពាក្យបណ្តឹងទៅ ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​និមិត្ត ដើម្បី​ទាមទារ​រក​យុត្តិធម៌ រឿងប្រើអាវុធខ្លីបាញ់១គ្រាប់ បណ្តាលឱ្យកូនគាត់របួសសម្រាកនៅមន្ទីរពេទ្យ។

ប្រជា​ការពារ​ភូមិ នួន វ័​រ អាយុ​៤៩​ឆ្នាំ ដែល​ជា​ឪពុក​ជន​រង​គ្រោះ​បានឱ្យដឹងថា កូន​គាត់​ត្រូវ​គេ​បាញ់​ដោយ​អាវុធ​ខ្លី​របួស​១​គ្រាប់ ពីក្រោយ​ខ្នង​ផ្នែក​ខាងស្តាំ​បញ្ឆិត​ខាងឆ្វេង​បៀម​គ្រាប់​ក្រោម​ឃ្លៀ​ក​ខាងស្តាំ តែ​ពេល​នេះ​គ្រូពេទ្យ ​ធ្វើការ​វះកាត់​យក​ក្បាល​គ្រាប់​ចេញ​រួច​ហើយ។

បើតាមការ​សាកសួរ​ពីជន​រង​គ្រោះដែលជាកូន នាង មក​រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុខាងលើបានឱ្យដឹង​ថា មុន​ពេលកើតហេតុ គាត់​បាន​ទៅ​លេង​ផ្ទះ​មិត្តភក្តិ ​ដូច​សព្វមួយដង។ ជនរងគ្រោះបានជិះម៉ូតូ​តាមមិត្តភ័ក្តពីក្រោយ ​លុះ​មកដល់ចំណុចកើតហេតុ សមត្ថកិច្ចម្នាក់បានឃាត់ជ​ន​រង​គ្រោះ ដើម្បីសួរនាំ​។ ខណៈនោះមិត្ត​ភក្តិជនរងគ្រោះ ក៏​បើក​ត្រឡប់​មក​វិញ ហើយ​សួរ​សមត្ថកិច្ច​ថា​មានរឿង​អី​បង?​ សមត្ថកិច្ច​ម្នាក់​នោះ​ឆ្លើយ​ថា មិន​មានរឿង​អ្វី​ទេ។

ជនរងគ្រោះក៏បាន​ឈប់​ និង​អង្គុយ​លើ​ម៉ូតូ ស្រាប់តែ​សមត្ថកិច្ច​ខាងលើ​និយាយ​ថា ហែង​ខ្លាំង​អី​,​អាង​អី?​ចុះ​ពីលើ​ម៉ូតូ​មើល៍​!! ​កូន​គាត់​ក៏​តប​វិញ​ថា ឲ្យ​ខ្ញុំ​ចុះ​ធ្វើ​អី​ទៅ​ផ្ទះ​ហើយ​ៗ ពេល​បើក​ម៉ូតូ​ចេញ​ស្រាប់តែ​សមត្ថ​កិច្ច​រូប​នេះ​បាញ់​ពីក្រោយ បណ្តាល​ឲ្យ​របួស​តែ​ម្តង ។

​ក្រោយ​សាកសួរ​តាម​ទូរស័ព្ទ​លោក ម៉ា រិ​ន នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​និមិត្ត បាន​ទទួល​ថា ករណី​ផ្ទុះអាវុធ​របួស​បុរស​ម្នាក់​ពិតជា​កើត​មាន​មែន។ លោកនាយប៉ុស្តិ៍បានលើកឡើងថា នេះជា​ករណី​ក្មេង​ទំនើង ព្រោះ​សមត្ថកិច្ច​ចុះ​ល្បាត​ម្នាក់ឯង។

ជុំវិញហេតុការណ៍នេះ លោកនាយ​ប៉ុស្តិ៍​​មិនបានដឹងពីការដោះស្រាយយ៉ាងណានោះទេ ព្រោះសំណុំរឿងនេះ បានបញ្ជូនទៅកាន់រួច​ហើយ ។ដោយ៖​ត្នោត

from: https://tnaot.com/km/m/detail/article/9638421