Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមចោរប្លន់ម៉ូតូយ៉ាងសកម្ម ចំនួន៣នាក់ ត្រូវនគរបាលស្រុកបាទីបង្ក្រាបបាន

កណ្តាល ៖ កម្លាំងនគរបាល នៃអធិការដ្ឋានស្រុកបាទី បង្ក្រាបបានក្រុមចោរប្លន់យ៉ាងសកម្ម ចំនួន៣នាក់ តែងតែធ្វើសកម្មភាពប្លន់ម៉ូតូ លួចកាច់.កម៉ូតូរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តតាកែវ និងឆ្លងខេត្តផ្សេងទៀតផងដែរ។ ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២០ ក្នុងឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ដោយបានរឹបអូសម៉ូតូ៦គ្រឿង និងវត្ថុតាងជាច្រើនទៀតផងដែរ

ក្នុងការបង្ក្រាបនេះ ដោយមានការចង្អុលបង្ហាញបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

ជនសង្ស័យទាំង៣នាក់៖ ទី១. ឈ្មោះចែម សារ៉េត ហៅប៉ាង ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិព្រះ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ, ទី២. ឈ្មោះ ត្រុក រិត ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិសង្កែ ឃុំត្រពាំង សាប ស្រុកបាទី ខេត្តតាកែវ និងទី៣. ឈ្មោះ ឌុច សុខ ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិតាស៊ូ ឃុំ ត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ចំណែកវត្ថុតាងដកហូតរួមមាន ម៉ូតូចំនួន៦គ្រឿង, ប្រដាប់កាច់.កម៉ូតូ និងគ្រឿងបន្លាស់ម៉ូតូមួយចំនួន, កូនសោរកំផ្លេរមួយចំនួន, ដាវសាំម៉ូរៃកែច្នៃចំនួន១, ថ្នាំញៀនចំនួន៤កញ្ចប់តូច, ថង់ប្លាស្ទិចសំរាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងដែកកេះចំនួន៧។

ចំណែកជនរងគ្រោះទី១. ឈ្មោះ អៀន ឈ ភេទប្រុស អាយុ៦៤ឆ្នាំ នៅភូមិស្រីបណ្ឌិត ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ និងទី២. ឈ្មោះ ពៅ សុគន្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិធ្លក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវបច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕ផេង ភាព

from: https://tnaot.com/km/m/detail/article/9638371