Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិធីសម្រេចចិត្តរបស់ Jeff Bezos ជួយឲ្យលោកកសាងទ្រព្យសម្បត្តិ ២០០ប៊ីលានដុល្លារ

លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Amazon បច្ចុប្បន្ន​នេះ​មាន​ទ្រព្យសម្បតិ្ត​សរុប​ប្រមាណ ២០២​ប៊ី​លាន​ដុល្លារ​ទៅ​ហើយ​បើ​យោង​ទៅ​តាម Bloomberg Billionaires Index ។ លោក បេ​សូ​ស គឺជា​បុគ្គល​ដំបូង​គេ​បង្អស់​ដែល​មានទ្រព្យ​សម្បត្តិ​លើស ២០០​ប៊ី​លាន​ដុល្លារ និង​បច្ចុប្បន្ន លោក​គឺជា​បុគ្គល​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​ផង​ដែរ ។

លោក បេ​សូ​ស គិត​ថា ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន និង​របស់​លោក​កើតឡើង​ព្រោះតែ​ការ​សម្រេច​ចិត្តល្អ​ៗ​របស់​លោក ។លោក​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ឆ្នាំ ២០១៨ ថា «​រាល់​ការ​សម្រេច​ចិត្តល្អ​បំផុត​របស់ខ្ញុំ​ក្នុង​អាជីវកម្ម និង​ក្នុង​ជីវិត​ត្រូវ​បាន​សម្រេច​ឡើង​ដោយ​ប្រើ​បេះដូង និង​អារម្មណ៍ មិនមែន​ការ​វិភាគ​ទេ​» ។

លោក​បាន​បន្ត​ទៀត​ថា ពេល​ដែល​អ្នក​អាច​ធ្វើការ​សម្រេចចិត្ត​មួយ​ដោយ​ប្រើ​ការ​វិភាគ អ្នក​គួរតែ​ធ្វើ​ដូច្នេះ​ទៅ ប៉ុន្តែ​ការ​សម្រេចចិត្ត​ដែល​សំខាន់​ជាងគេ​ក្នុង​ជីវិត​គឺ​ត្រូវ​បាន​សម្រេច​ឡើង​ដោយ​ប្រើ​សភាវគតិ អព្ភន្តរញ្ញាណ ចំណូលចិត្ត និង​បេះដូង ។

លោក​ធ្លាប់​បាន​ចែករំលែក​ទៀត​ថា ប្រសិនបើ​មិន​មាន​អព្ភន្តរញ្ញាណ​ទេ​នោះ Amazon ប្រហែលជា​មើល​រំលង​ការ​ប្រទះ​ឃើញ​ធំ​ៗ​ដែល​បាន​នាំ​យក​ភាព​ជោគជ័យ​ឲ្យ​ពួក​គេ ។ ឧទាហរណ៍​ដូច​ជា ការ​សម្រេចចិត្ត​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន Amazon Prime ដែល​ជា​ការ​បង់ថ្លៃ​សមាជិក​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ទទួល​បានការ​ដឹក​ជញ្ជូន​លឿន​ជាដើម ។ ការ​សម្រេចចិត្ត​មួយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យោង​តាម​អព្ភន្តរញ្ញាណ ។

ពេល​នោះ​មិន​មាន​នរណា​ម្នាក់​ក្នុង​ក្រុមហ៊ុន​ដែល​យល់​ស្រប​នឹង​លោក​ក្នុង​ការ​បង្កើត​ឲ្យ​មាន Amazon Prime ទេ ហើយ​ការ​វិភាគ​ទាំងអស់​បង្ហាញ​មក​ថា​ក្រុមហ៊ុន​នឹង​ខាតបង់​ថែម​ទៀត ។ ប៉ុន្តែ​លោក​បេ​សូ​សបាន​សម្រេចចិត្ត​តាម​អារម្មណ៍​របស់​លោក និង​ទទួល​បានការ​ជោគជ័យ​ពិតមែន ។

បច្ចុប្បន្ន​មាន​មនុស្ស​ប្រមាណ ១៥០​លាន​នាក់​ដែល​បាន​ចុះ​ឈ្មោះ​បង់ថ្លៃ​ដើម្បី​ក្លាយជា​សមាជិក Amazon Prime ជុំវិញ​ពិភពលោក ។ ប្រាក់​ចំណូល​ដែល​បាន​ពី​សមាជិក​នេះ ព្រមទាំង​សេវាកម្ម​ដទៃ​ទៀត​ស្មើ ៥.២៤​ប៊ី​លាន​ដុល្លារ​ឯណោះ​នៅ​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ ២០១៩ ។

លោក​បេ​សូ​សបាន​បន្ថែម​ទៀត​ថា មនុស្ស​ដៃ​គិត​ថា Amazon ពឹងផ្អែក​លើ​ទិន្នន័យ​ច្រើន​ណាស់ ប៉ុន្តែ​ការ​សម្រេច​ចិត្តធំ​ៗ​មិន​អាច​ពឹងផ្អែក​តែ​លើ​ទិន្នន័យ​បាន​ទេ ៕ ផ្តល់សិទ្ធដោយកោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9638249