Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គន្លឹះពិសេសដើម្បីចៀសវាងការមិនទុកចិត្តខ្លួនឯង ក្នុងការងារ និងអាជីវកម្ម !

ការ​បាក់ទឹកចិត្ត ឬ​បាត់បង់​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​តែងតែ​កើត​មាន​ឡើង​ម្តងម្កាល​សម្រាប់​មនុស្ស​ម្នាក់​ៗ ។ ប៉ុន្តែ​អារម្មណ៍​ទាំងនេះ​ភាគច្រើន​កើត​មាន​ឡើង​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​គោលដៅ​ច្រើន​ក្នុង​ជីវិត ។ អ្នក​ទាំងនេះ​អាច​នឹង​គិត​ថា​ពួក​គេ​មិន​ស័ក្តិសម​នឹង​ទទួល​បានការ​ឡើង​ឋានៈ ឬ​ការ​ទទួលស្គាល់​ផ្សេង​ៗ​ពី​អ្នក​ដទៃ ។

ដើម្បី​ចៀសវាង​អារម្មណ៍​ទាំងនេះ អ្នក​អាច​សាកល្បង​អនុវត្ត​តាម​គន្លឹះ​ខាងក្រោម​នេះ ៖

១. កុំ​ដើរតួ​ជា​ទស្សនិកជន​ច្រើន​ពេក

អារម្មណ៍​ខាងលើ​មាន​រូបរាង​ជា​ច្រើន ។ អ្នក​អាច​នឹង​មិន​ចង់​ចូលរួម​កិច្ចប្រជុំ​បន្ទាប់ ឬ​ដកខ្លួន​ចេញពី​ការ​ធ្វើ​បទ​បង្ហាញ​សំខាន់​ៗ ។ អ្នក​អាច​នឹង​គិត​ពី​មតិយោបល់​ដែល​អ្នក​នឹង​ទទួល​បាន​មុន​ពេល​ធ្វើ​អ្វីមួយ ។ ឬ​អ្នក​អាច​ដើរ​ចេញពី​អង្គប្រជុំ​ដោយ​ស្តាយក្រោយ​ពី​ចម្លើយ​ដែល​អ្នក​បាន​ឆ្លើយ​តប​នឹង​អ្នកចូលរួម​ដទៃ​ជាដើម ។

ដើម្បី​ចៀសវាង​បញ្ហា​ទាំងនេះ អ្នក​ត្រូវ​កាត់​បន្ថយ​ការ​ដើរតួ​ជា​ទស្សនិកជន​ចាំ​មើល​អ្នក​ដទៃ ។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​ព្យាយាម​និយាយ​មុនគេ​ដើម្បី​ចៀសវាង​អស់​អ្វី​ដែល​ត្រូវ​និយាយ ។

២. ចាំ​មើល​សញ្ញា​ពី​មនុស្ស​ជុំវិញ​ខ្លួន​អ្នក

សម្រាប់​មនុស្ស​ជា​ច្រើន ការ​បាត់បង់​ជំនឿ​ចិត្ត​នេះ​កើត​មាន​ឡើង​ព្រោះតែ​ពួក​គេ​គិត​ថា​ពួក​គេ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ធ្វើ​អ្វីមួយ ។ ប៉ុន្តែ​អារម្មណ៍​នេះ​អាច​ឆ្លង​ផុត​បាន​ដោយ​ការ​ទទួលយក​ជំនឿ​ចិត្ត និង​ការ​ជំរុញ​លើកទឹកចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន​អ្នក ។

៣. ចៀសវាង​ការ​ប្រើ​ភាសា​ដែល​ជាន់ឈ្លី​ខ្លួនឯង

អ្វី​ដែល​អ្នក​អាច​ធ្វើ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង​នោះ គឺ​ការ​កាត់​បន្ថយ​ភាសា​ដែល​ធ្វើ​ឲ្យ​អ្នក​បាក់ទឹកចិត្ត ។ ពេល​ដែល​អ្នក​កំពុង​បកស្រាយ​អ្វីមួយ អ្នក​គួរតែ​ចៀសវាង​សួរ​ខ្លួនឯង​នូវ​សំណួរ​មួយ​ចំនួន​ដូច​ជា «​តើ​អ្នក​ដទៃ​ស្តាប់​យល់​ទេ?» ឬ «​តើ​វា​ជា​គំនិត​មិនល្អ​មែន​ទេ?​» ជាដើម ។

ផ្ទុយ​មក​វិញ អ្នក​ត្រូវ​តែ​បញ្ជាក់​ប្រាប់​ខ្លួនឯង​ថា​អ្នក​ស្តាប់​ពិតជា​យល់​នូវ​អ្វី​ដែល​អ្នក​ចង់​បកស្រាយ​ពិតមែន​ដោយ​សួរ​ទៅ​កាន់​ពួក​គេ​ថា «​តើ​អ្នក​គិត​យ៉ាងដូចម្តេច?​» ឬ «​តើ​អ្នកមាន​សំណួរ ឬទេ?​» វិញ ៕ ផ្តល់សិទ្ធដោយកោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9638229