អ្នកកីឡាកាសចាស់វស្សារបស់ស្ថាប័ន WWE គឺ The Undertaker បានប្រកាសពីការចូលនិវត្ដន៍របស់ខ្លួនហើយ។
ក្នុងវីដេអូឯកសាររៀបរាប់ពីដំណើរជីវិតរបស់គេដែលមានឈ្មោះថា The Last Ride ចេញផ្សាយកាលពីម្សិលមិញ Undertaker បាននិយាយថា ទីបំផុតលោកសម្រេចចិត្ដបិទបញ្ចប់ការឡើងសង្វៀនរបស់ខ្លួន។
Taker ក៏បានបញ្ជាក់ថា ការប្រកួតចុងក្រោយរបស់ខ្លួនទល់នឹង AJ Styles នៅក្នុងព្រឹត្ដិការណ៍ Wrestlemania លើកទី៣៦ គឺជាការបិទបញ្ចប់យ៉ាងអស្ចារ្យរបស់លោក។
«វាជាពេលវេលាដែលបុរសចំណាស់ម្នាក់នេះត្រូវចាកចេញ។ គ្មានអ្វីដែលនៅសល់សម្រាប់ខ្ញុំដើម្បីយកឈ្នះឬសំរេចបានឡើយ។ ការប្រកួតបានផ្លាស់ប្ដូរ។ វាជាពេលវេលាដែលមនុស្សជំនាន់ថ្មីត្រូវបន្ដវេន។ ពេលវេលានេះគឺសាកសមខ្លាំងណាស់» Taker និយាយក្នុងវីដេអូឯកសារពីការចូលនិវត្ដន៍របស់លោក៕
ដោយ៖ សុគន្ធតារា