Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រពន្ធដើមប៉ូលិសស័ក្តិ៣ដែលមានស្រី ទាមទារអ្វីខ្លះពេលនេះ?

​ពាក់ព័ន្ធ​មន្ត្រី​នគរបាល​ស័ក្តិ​៣​ម្នាក់​លេងល្បែង​ស្នេហា​ត្រីកោណ​ទៅ​មាន​ស្រី​កំណាន់​​ ធ្វើ​ឲ្យ​ប្រពន្ធ​ឈឺចិត្ត​ស្ទើ​របែក​ថ្លើម​ប្រមាត់ និងបានទទូច​ស្នើ​សុំ​ថ្នាក់លើ​មេត្តា​ជួយ​រក​យុត្តិធម៌​ឱ្យ​ផង​នោះ ពេល​នេះ​ឈាន​ដល់​ដំណាក់កាល​ប្រពន្ធដើម​សុំ​លែងលះ និង​ទាមទារ​លុយ​ចិញ្ចឹម​កូន គិតត្រឹមថ្ងៃទី២៩​ សីហា នេះ ។ សូមរំលឹកថា៖ ដំបូង​ស្រលាញ់យក​គ្នាលួចលាក់ ដល់​មេបាកាច់ សែន​យកគ្នាមែន​ទែន។

ប្រភព​​​ពី​ស្ត្រី​ប្រពន្ធដើម​ឈ្មោះ ម៉ៃ ម៉ា​ឡែ​ន បាន​ឱ្យដឹងថា បច្ចុប្បន្ន​រស់នៅ​ភូមិ​ពង្រ​រលីង ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។ នាង​បាន​រៀប​ការ​ជាមួយ​ឈ្មោះ ប៉ែន ចាន់​ នៅ​ថ្ងៃ​ទី​០៨ ​មេសា ឆ្នាំ​២០១២ នៅ​ក្នុង​អាពាហ៍ពិពាហ៍​របស់​នាង​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ បាន​បន្សល់​ទុក​នូវ​កូនប្រុស​ស្រី​ចំនួន​ពីរ​នាក់ ជា​ចំណងដៃ កូន​ទី​១-ឈ្មោះ ចាន់ សុង​ហ៊ា​ង​ឡេ​ង ភេទ​ស្រី អាយុ​៨​ឆ្នាំ និង​កូន​ទី​២-ឈ្មោះ ចាន់ សេរី​សត្យា ភេទ​ប្រុស អាយុ​១​ឆ្នាំ​កន្លះ ។

ចាប់តាំងពី​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​មក ពួក​នាង​ខិតខំ​ធ្វើ​ការងារ​គ្រប់​បែប​យ៉ាង​ដើម្បី​គ្រួសារ រហូត​ប្តី​នាង​មាន​ឋានន្តរ​ស័​ក្ត​ជា​លោក​អនុសេនីយ៍ឯក​(​ពាក់​ស័​ក្ត​៣)​ជា​មន្ត្រី​នគរបាល​ប្រចាំការ​នៅ​ប៉ុស្តិ​នគរបាល​រដ្ឋបាល​ក្រ​វ៉ា ឃុំ​ក្រ​វា ស្រុក​បារាយណ៍ ។ លុះ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ចាប់តាំងពី​ឆ្នាំ​២០១៧​មក ប្តី​គាត់​ឈ្មោះ ប៉ែន ចាន់ បាន​លួច​ផិតក្បត់​ចិត្ត​ប្រពន្ធ​កូន​ទៅ​មាន​សហាយស្មន់​ជាមួយ​ស្ត្រី​ម្នាក់​ជា​គ្រូបង្រៀន​ឈ្មោះ គិ​ន កាលី បង្រៀន​នៅ​សាលា​បឋម​សិក្សា​រូង ឃុំ​ក្រ​វា រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ទុក​ឲ្យ​រូប​នាង​និង​កូន​ពីរ​នាក់​រស់នៅ​ឯក​ការ និង​រក​លុយ​ដោះបំណុល​ធនាគារឯកជន។

ស្ត្រី​ជា​ប្រពន្ធ​ស្របច្បាប់​បានឱ្យ​ដឹង​ថា​ ​បើ​មិន​មាន​បញ្ហា​ធំដុំ​កើតឡើង​នៅ​ក្នុង​គ្រួសារ​នោះ​ទេ ក៏​គ្មាន​ស្រី​ណា​ដាច់​ចិត្ត​បែកបាក់​ប្តី​ប្រពន្ធ​នោះ​ឡើយ​!​មូលហេតុ​ដែល​ខ្ចី​លុយ​ធនាគារឯកជន​ចំនួន​១​ម៉ឺន​ដុល្លារ​នេះ គឺ​ប្តី​គាត់​យក​ប្លង់​ដី​ទៅ​ដាក់​ខ្ចី​លុយ​ធនាគារឯកជន ដើម្បី​មើលជំងឺ​របស់​គាត់ លុះដល់​មើលជំងឺ​ជា​ហើយ បែរជា​ប្ដី​ចុះ​ចោលប្រពន្ធ​​កូន យក​លុយ​ដែល​នៅ​សល់ ទៅ​រៀប​សែនព្រេន​ជាមួយ​គ្រូបង្រៀន​ម្នាក់​ជា​ស្រី​ស្នេហ៍​ធ្វើ​ជា​ប្រពន្ធ​ម្នាក់​ទៀត ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ ​លោក​ឧត្តមសេនីយ៍ត្រី អ៊ិ​ត គឹ​ម​ស្រ៊​ន ស្នងការ​ស្តីទី​នៃ​ស្នង​ការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ធំបាន​ប្រាប់កោះសន្តិភាពឲ្យ​ដឹង​តាម​ទូរស័ព្ទ​ នៅ​ថ្ងៃ​ទី​២៩ ​សីហា ថា​​ រឿង​​លោក​អនុសេនីយ៍ឯក ប៉ែន ចាន់ថា ​​គ្រាន់តែ​ជា​មន្ត្រី​នគរ​បាល​ប៉ុស្តិ៍ធម្មតា​តែ​ប៉ុណ្ណោះ ដោយសារ​តែ​កន្លង​មក ​ការងារ​របស់​គាត់​ធ្វើ​បាន​ល្អ ទើប​ឋានន្តរ​ស័​ក្ត​ស្មើនឹង​មេ​ប៉ុស្តិ ហើយ​មន្ត្រី​ប៉ុស្តិ​ឡើង​ស័​ក្ត​អស់ហើយ​ត្រឺ​ម​អនុសេនីយ៍ឯក​ហ្នឹង ។

ចំណែក​រឿង​ដែលលោកប៉ែន ចាន់ មាន​ស្រីនោះ លោក​បាន​ទទួល​របាយ​ណ៍​ពី​ខាង​អធិការ​នគរបាល​ស្រុក​បារាយណ៍​រួច​អស់ហើយ​ពី​បញ្ហា​កោះហៅ​លោក ប៉ែន ចាន់ មក​ធ្វើ​កិច្ចសន្យា​អប់រំ ។ ហើយ​ខាង​អាជ្ញាធរ​ឃុំ​ក្រយា ក៏​បាន​ហៅ​ទៅ​សម្របរ​ម្រួ​ល​ដែរ ឲ្យ​ឈប់​ប្រព្រឹត្ត​អំពើ​ក្បត់ចិត្ត​ប្រពន្ធ​កូន​នេះ តែ​ត្រង់​ថា ភាគី​ទាំង​សង់ខាង​សុខចិត្ត​ឬ​មិន​សុខ​ចិត្ត គឺជា​សិទ្ធ​របស់​ពួក​គាត់​នោះ​ទេ បើ​ពួក​គាត់​មិន​សុខចិត្ត មាន​សិទ្ធិ​ប្តឹង​ទាមទារ​អ្វី​ៗ​ទៅ​តុលាការបន្តទៀតទៅ៕​ ផ្តល់សិទ្ធដោយកោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9638197