Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានាធិបតីអាមេរិក នឹងជួបមេដឹកនាំវេណេហ្ស៊ុយអេឡា

 ក្រោយមានការគំរាមកំហែងទៅលើប្រទេសវេណេហ្ស៊ុយអេឡារួចមក តែរហូតមកដល់ពេនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រលយពាក្យថា លោក​ចង់ជួបពិភាក្សាជាមួយនឹងសមភាគី នៃប្រទេសអាមេរិកឡាទីនមួយនេះ។

យោងតាមភ្នាក់ងារសារព័ត៌មាន Tass បានផ្សាយ នៅថ្ងៃទី២២ ខែមិថុនា ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រលយពាក្យពីលទ្ធភាព នៃការជួយជាមួយនឹងប្រធានាធិបតីវេណេហ្ស៊ុយអេឡា​ លោក នីកូឡាស ម៉ាឌូរ៉ូ (​Nicolas Maduro)។

លោកប្រធានាធិបតីអាមេរិក បានថ្លែង នៅក្នុងបទសម្ភាសន៍ជាមួយ Axios ថា ខ្ញុំអាចនឹងគិតអំពីរឿងជំនួបជាមួយនឹងលោក ម៉ាឌូរ៉ូ។ ដូចអ្នកដឹងហើយថា​ ខ្ញុំមិនដែលជំទាស់អំពីជំនួ​បនេះទេ ហើយខ្ញុំកម្រជំទាស់នឹងបញ្ហានេះណាស់។ ប៉ុន្ដែ​ខ្ញុំប្រឆាំងចំពោះអ្វីដែលកើតឡើង នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។ 

ស្ថានភាពនយោបាយ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ បានកើតមានបញ្ហាវឹកវរ ចាប់តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ខណ:អតីតតំណាងរាស្រ្ដ​ លោក Juan Guaido ប្រកាសខ្លួនលោកជាប្រធានាធិបតី បណ្ដោះអាសន្ន នៃប្រទេសនេះ។ ជាមួយគ្នានេះដែរ អាមេរិក និងសម្ពន្ធមិត្ត ក៏បានទទួលស្គាល់លោន ជួន កៃដូ ជាប្រមុខរដ្ឋ។

ដោយឡែករុស្ស៊ី ចិន អ៊ីរ៉ង់ និងតួកគី នៅតែបន្ដគាំទ្រលោក Maduro ហើយប្រទេសនេះ​បានហៅស្ថានការណ៍ខាងលើ​ ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ និងកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយនឹងអាមេរិក។ រីឯអាមេរិក ក៏បានដាក់ទណ្ឌកម្មទៅលើប្រទេសនេះបន្ថែមទៀតផងដែរ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9410854