Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃនេះ មិនមានករណីឆ្លងថ្មីឡើយ ខណៈសល់តែ ២នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាល

(ភ្នំពេញ)៖ រហូតដល់ម៉ោង​ ៩:០០​ព្រឹក ថ្ងៃទី​២២​ មិថុនា​ ឆ្នាំ២០២០​ ពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ដូច្នេះចំនួនសរុបកូវីដ-១៩​ ១២៩នាក់​ដដែល​ ខណៈចំនួនអ្នកសម្រាកនៅពេទ្យ សល់ ២នាក់​ និងចំនួនអ្នកជាសះស្បើយសរុប​ ១២៧នាក់​ និងស្លាប់គ្មាន​។

គិតមកដល់ពេលនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបង្ហាញថា បានធ្វើតេស្តចំនួន ៣១៦១៦ ស្មើនឹង ១៩០៤ ក្នុង ១លាននាក់។

តាមការលើកឡើងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានឱ្យដឹងថា ជំងឺកូវីដ១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាត ដ៏ខ្លាំងក្លានៅឡើយ។

ករណីនេះ រដ្ឋាភិបាល នៅតែបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា និងឈរជជែកគ្នាគម្លាតពីគ្នាជាដើម។

សូមជម្រាបថា ប្រទេសកម្ពុជា បានរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ មានអ្នកឆ្លងសរុប ១២៩នាក់ មានស្រ្តីចំនួន ៣៩នាក់ និងបុរស ៩០នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា) ។ ក្នុងនោះ កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ១២៧នាក់ ដែលមានស្រី ៣៩នាក់ និងប្រុស ៨៨នាក់ ស្មើនឹង ៩៨,៤៥%៕



from: https://tnaot.com/km/m/detail/article/9410584