Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក ថោង ខុន ជំរុញឱ្យមន្ត្រីស្វែងយល់ពីជំនាញឌីជីថល ដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងកូវីដ១៩

ក្រសួងទេសចរណ៍ បានបើកវគ្គបណ្តុះបណ្តាល លើជំនាញឌីជីថល ទៅកាន់ក្រុមការងារ ដើម្បីស្វែងយល់​ពីការប្រើប្រាស់បច្ចេកវិទ្យា ព្រមទាំងធ្វើការផ្សព្វផ្សាយពីបញ្ហាកូវីដ១៩ តាមប្រព័ន្ធឌីជីថល។

ការបើកវគ្គបណ្តុះបណ្តាលនេះ ត្រូវបានលោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ចាត់ទុកថា វាគឺជាដំណោះស្រាយដ៏ល្អមួយក្នុងការចែករំលែកព័ត៌មាននឹងចំណេះដឹងផ្សេង ទៅកាន់តំបន់ៗផ្សេងៗទៀត ជាច្រើនផងដែរ។

សម្រាប់​ការ​បណ្ដុះបណ្ដាល​អ្នកជំនាញ​ទេសចរណ៍ ក្នុង​បរិបទ​ជំងឺ​កូ​វី​ដ គឺ​ត្រូវ​ជំរុញឱ្យមាន​ការ​បណ្ដុះបណ្ដាល​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ឬ​អន​ឡាញ​ឱ្យ​បាន​ផុសផុល ពីព្រោះ​ប្រជាជន នៅ​លើ​ពិភពលោក​ នា​បរិបទ​ថ្មី​នេះ ចង់​ឬ​មិន​ចង់។

ប្រជាពលរដ្ឋក្នុងពេលបច្ចុប្បន្នបានធ្វើការ​ត្រូវ​ផ្លាស់​ប្ដូរ​ទម្លាប់​រស់នៅ​បែប​ថ្មី (New Normal Life) ហើយ​ការ​ប្រាស្រ័យ​ទាក់ទង​មួយ​ចំនួន ​ដែល​ធ្លាប់​អនុវត្ត​ផ្ទាល់​ពី​មុន​នោះ ក៏​ត្រូវ​ប្ដូរ​មក​អនុវត្ត​ពី​ចម្ងាយ តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​នេះ​ជា​ចាំបាច់​។

លោករដ្ឋមន្ត្រីមានប្រសាសន៍​ថា “យើង​ត្រូវ​តែ​ជំរុញ​ឱ្យ​អ្នកជំនាញ​ទេសចរណ៍​របស់​យើង គិត​ថា​ការ​ធ្វើការ ឬ​ការ​រៀនសូត្រ​តាម​ប្រព័ន្ធ​អន​ឡាញ គឺជា​ទម្លាប់​ធម្មតា​ៗ ដែល​អ្នក​ណា​ៗ​ក៏​ត្រូវ​ចេះ​ប្រើប្រាស់​វា​ដែរ​” ការជំ​រុញ​ចំណេះដឹង​ផ្នែក​អន​ឡាញ ឱ្យ​ជ្រាប​ដល់​គ្រប់​ធនធានមនុស្ស​ ក្នុង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា នាពេលនេះ គឺដើម្បី​ទទួលបាន​ធនធានមនុស្ស ​ដែល​ប្រកបដោយ​គុណភាព​ពិត​ប្រាក​។ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9638099