Jack Grealish បានក្លាយជាកីឡាករដែលត្រូវបានគេធើ្វឲ្យមានកំហុសច្រើនជាងគេបង្អស់ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសរដូវកាលនេះ ដោយមានរហូតដល់ទៅ ១២៨ដងគិតមកទល់ពេលនេះ។
ក្នុងការប្រកួតដែលក្រុម Aston Villa បរាជ័យទៅលើ Chelsea ដោយលទ្ធផល ២-១ នោះ Grealish ត្រូវបានគេបង្កកំហុសឲ្យដួលត្រឹមនាទីទី១ ក្នុងការប្រកួត និងគិតសរុបទាំងអស់ក្នុងការប្រកួតដដែលគឺមានរហូតដល់ទៅ ៩ដង ដែលបូកបញ្ចូលទីក្នុងរដូវកាលនេះគឺឡើងដល់ទៅ ១២៨ដង។
សូមបញ្ជាក់ថា ការចាញ់ទៅលើ Chelsea នេះដែរ បានធើ្វឲ្យ Aston Villa ធ្លាក់មកកាន់ចំណាត់ថ្នាក់ទី១៩ មានត្រឹម២៦ពិន្ទុប៉ុណ្ណោះ ឆ្លងកាត់៣០ប្រកួតកន្លងទៅ៕
ប្រភព៖ Sportbibble