Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូរ៉េខាងជើងប្រើប្រាស់ប៉េងប៉ោងហោះចំនួន៣ពាន់ បញ្ជូនខិត្តប័ណ្ណ១២លានសន្លឹកទៅកាន់កូរ៉េខាងត្បូង

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA ​បានផ្សាយថា កូរ៉េខាងជើង នឹងប្រើប្រាស់ប៉េងប៉ោងហោះប្រមាណ​៣ពាន់ប៉េងប៉ោង​ ដើម្បីបញ្ជូនខិត្តប័ណ្ណ១២លានសន្លឹក ចូលទៅកាន់ទឹកដីកូរ៉េខាងត្បូង ជាការសងសឹក​ដែលកូរ៉េខាងត្បូង ​បានបង្ហោះខិត្តប័ណ្ណមកកាន់កូរ៉េខាងជើង នាពេលកន្លងមក។

សារព័ត៌មាន KCNA ​នៅថ្ងៃទី​២២ ខែមិថុនា បានផ្សាយថា​ «ពេលវេលាដែលបង្ហោះ​ខិត្តប័ណ្ណ ជិតមកដល់ហើយ ដោយរាល់សកម្មភាពបានរៀបចំរួចរាល់​ ហើយនេះជាការបង្ហោះខិត្តប័ណ្ណធំបំផុតមិនធ្លាប់មានពីមុនមក»។

សារព័ត៌មានកូរ៉េខាងជើង​​ មានរោងពុម្ភនៅទីក្រុងព្យុងយ៉ាង បានបោះពុម្ភខិត្តប័ណ្ណ​ ១២លានសន្លឹក​ ដើម្បីបង្ហាញការប្រឆាំង​នឹងកូរ៉េខាងត្បូង។ ដើម្បីបញ្ជូនខិត្តប័ណ្ណនោះ កូរ៉េខាងជើង​ត្រូវប្រើប្រាស់​ប៉េងប៉ោងហោះចំនួន​៣ពាន់ និងសម្ភារបញ្ជូនផ្សេងទៀត ដោយបានត្រៀមរួចរាល់​ហើយ។

ទោះជាយ៉ាងណ ពេលវេលា​បង្ហោះខិត្តប័ណ្ណ នៅមិនទាន់ប្រកាសជាសាធារណៈនៅឡើយ​ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍​កូរ៉េខាងត្បូង ​បានសន្និដ្ឋានថា កូរ៉េខាងជើង អាចបង្ហោះខិត្តប័ណ្ណនោះ នៅថ្ងៃទី​២៥ ខែមិថុនា ដែលជាខួប៧០ឆ្នាំ នៃការផ្ទុះសង្គ្រាមឧបទ្វីបកូរ៉េ ចន្លោះពី​ឆ្នាំ​១៩៥០-១៩៥៣៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9409597