គ្រែទេសន៍សីហាសនៈ ឬហៅម្យ៉ាងទៀតថាគ្រែទេសន៍រាងរាជសីហ៍គឺជាគ្រែទេសន៍ដែលមានប្រវត្តិយូរលង់នៅក្នុងសង្គមខ្មែរ ធ្លាប់មានប្រជាប្រិយភាពកាលពីបុរាណកាល។
ពាក្យថាគ្រែទេសន៍ គឺសំដៅ ទៅលើកៅអីទុកសម្រាប់ព្រះសង្ឃធ្វើការអង្គុយទេសន៍ ធម៌អាថ៌ជូនញាតិមិត្តបរិសុទ្ធ ដែលទំនៀមទម្លាប់នេះជារបស់ខ្មែរតាំងពីបុរាណមក។ គ្រែទេសន៍ ត្រូវរចនាដោយក្បាច់បុរាណ និងមានទម្រលម្អទៅដោយ សត្វពាហនៈជាប្រភេទសត្វមានឫទ្ធិអំណាច មានរាជសីហ៍, នាគរាជ, គ្រុឌ ហនុមាន…។
ក្នុងចំណោមគ្រែទេសន៍ទាំងអស់ គ្រែទេសន៍សីហាសនៈគឺគេឃើញមានប្រើដល់សព្វថ្ងៃប៉ុន្តែដោយកម្របំផុត។ ការណ៍ដែលចាស់បុរាណសាងគ្រែទេសន៍មានលក្ខណៈជារាជសីហ៍ គជសីហ៍ គឺចង់សំដៅដល់ព្រះធម៌ដែលបង្ហូរចេញពីមាត់អ្នកសម្ដែង មានសំនៀងហាក់បីដូចជាសម្រែករាជសីហ៍ដ៏ក្រអួនក្រអៅឭកងរំពង និងសែនឆ្ងាយ។
តាមរយៈឯកសាររបស់លោក មីសែល ត្រាណេ វិចិត្រកម្មប្រភេទនេះ ខ្លះមានតាំងតែពីសម័យលង្វែកមកម្ល៉េះនិងខ្លះទៀតកើតឡើងក្នុងរជ្ជកាលនៃព្រះករុណាព្រះបាទសម្ដេច ស៊ីសុវត្ថិ មុនីវង្ស រវាងឆ្នាំ១៩២៥-១៩៣៨៕ ប្រែសម្រួល៖ Wow Cambodian