Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាថ៌កំបាំង​ដែលរកឃើញ​ចំកណ្តាលផ្ទាំងទឹកកក​អង់តាក់ទិក ទីបំផុតត្រូវបានពន្យល់បកស្រាយ

អ្នកស្រាវជ្រាវ​ម្នាក់ ​បានលើកឡើងថា ខណៈការរកឃើញ​​​ដោយឧបករណ៍ ANITA (Antarctic Impulsive Transient Antenna ) ដែលផ្តល់ចំណាប់អារម្មណ៍ដ៏ពិតប្រាកដនោះ ប្រហែល​វា​មិនមែនជា​ប្រភេទ ត្រូវទទួលបាន​នូវពានរង្វាន់ណូបែល​នោះឡើយ។ ​

ក្រុមអ្នកស្រាវជ្រាវ​ បានសិក្សា​ទៅលើភាពមិនប្រក្រតី ​នៅ​ខាងក្នុងផ្ទាំងទឹកកក​អង់តាក់ទិក ដែលបានរកឃើញ​ តាមរយៈឧបករណ៍ ANITA (ឧបករណ៍កែវពង្រីកតេឡេស្កូបវិទ្យុសកម្មមួយរាវរក​​ នីត្រុង ​កាំរស្មី​ថាមពលខ្លាំង​ពីប៉េងប៉ោងវិទ្យាសាស្ត្រហោះលើទ្វីបអង់តាក់ទិក) ​បានគ្រប់គ្រងជាក់ស្តែង​ ការរកឃើញ​នូវអ្វីដែលបណ្តាលឲ្យមានបាតុភូត ។ នេះបើតាម​ការផ្សព្វផ្សាយ​របស់សារព័ត៌មាន Daily Express ។ 

ភាពមិនប្រក្រតី​ដែលស្ថិតនៅជាសំណួររកឃើញ នៅក្នុងឆ្នាំ២០១៦ និងឆ្នាំ​២០១៨នោះ គឺវា​បានពាក់ព័ន្ធ​​ជាមួយនឹង «នឺត្រុណូល (Neutrinos) ដែលមានថាមពលខ្ពស់ លេចចេញពីផែនដី និងឆ្ពោះទៅរកមេឃ» ។

ខណៈ​​មានការបកស្រាយពន្យល់មួយចំនួន​បាន​លេចចេញ​មកនោះ, វេជ្ជបណ្ឌិត Ian Shoemaker មកពីមហាវិទ្យាល័យ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​​វីជីនៀ សហរដ្ឋអាមេរិក​បានបកស្រាយបន្ថែមថា ភាពមិនប្រក្រតីនោះ គឺជាការ “ឆ្លុះបញ្ចាំងពីកាំរស្មីលោហធាតុដែលមានថាមពលខ្ពស់បំផុត” ទាក់ទងជាមួយហ្វីន (Firn) ។

លោកសាស្ត្រាចារ្យ​បន្តថា «យើងគិតថា Firn ផ្ទៃមុខ​គឺជាចំណាប់ខ្មាំង» ។ Firn គឺជាអ្វីមួយស្ថិតនៅ​ចន្លោះ ​រវាង​ព្រឹល និងផ្ទាំងទឹកកក​​​​, វាបានបង្រួម​ព្រឹល​ដែលមិនក្រាស់ណាស់ណានោះឲ្យក្លាយ​ទៅ​ជាទឹកកក ។ ដូច្នេះដង់ស៊ីតេបញ្ច្រាសគឺអាចធ្វើទៅបាន ដោយមានជួរត្រឡប់ពីដង់ស៊ីតេខ្ពស់ទៅដង់ស៊ីតេទាប និងចំណុចប្រទាក់ ហើយនោះក៏ជាការពន្យល់បកស្រាយចំពោះព្រឹត្តិការណ៍ទាំងនេះ ។ 

 លោកបានបញ្ជាក់ថា ខណៈដែល​ការរកឃើញ​ដោយឧបករណ៍ ANITA ដ៏គួរចំណាប់អារម្មណ៍​បែបនេះ វាប្រហែល​​មិន​មែន​ជាចំណុច​ដែល​ត្រូវទទួលបាន​នូវពានរង្វាន់នូបែល​នោះឡើយ ។ 

ក្រុមអ្នកស្រាវជ្រាវ​បាន​បញ្ជាក់ថា ឧបករណ៍ ANITA នៅតែអាចរកឃើញ​អ្វី​ដែល​កន្ត្រាក់អារម្មណ៍​ជាងនេះទៀត​ អំពី​ផ្ទាំងទឹកកកជាជាងរូបវិទ្យាភាពល្អិត ។ ឧបករណ៍ ANITA អាចរកឃើញ​ទឹកកកនៅលើបឹងតូចៗ​ដែលមិនធម្មតា ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9409560