Hennessey ជាក្រុមហ៊ុនល្បីខាងកែរថយន្តនៅក្នុងសហរដ្ឋអាមេរិក។ ហើយក្រុមហ៊ុនមួយនេះបានធ្វើការកែរប្រែបង្កើនថាមពលក៏ដូចជារូបរាងដ៏ទាក់ទាញទៅអោយរថយន្តជាច្រើនមកពីក្រុមហ៊ុនម៉ាកខុសៗគ្នា។
នៅពេលនេះខ្ញុំសូមណែនាំអោយស្គាល់ Hennessey VelociRaptor 6X6 វិញម្ដង។
ថ្វីត្បិតតែនេះមិនមែនជារថយន្តដែលផលិតផ្ទាល់ក្នុងក្រុមហ៊ុន Ford ក៏ដោយក៏ខ្ញុំនៅតែសប្បាយចិត្តពេលឃើញរថយន្តបែបនេះចាប់កំណើតឡើងមក។
Hennessey VelociRaptor 6X6 បំពាក់មកជាមួយម៉ាស៊ីន Ford EcoBoost 3.5L Twin-turbocharged V6 ជាមួយនឹងការផ្លាស់ប្ដូរគ្រឿងបង្គុំមួយចំនួននឹងធ្វើការ Tuning ដោយ Hennessey ធ្វើអោយរថយន្តមួយនេះមានកម្លាំងសេះ 600hp និងកម្លាំង Torque 622lb-ft។
ចាប់តាំងពីឆ្នាំ2017 រហូតមកដល់បច្ចុប្បន្នយើងក៏អាចមានឱកាសក្លាយជាម្ចាស់របស់រថយន្តនេះបានដែរដោយគ្រាន់តែចំនាយលុយចាប់ពី 349,000$ ឡើងទៅ (បញ្ជាក់:តម្លៃដើមនៅស្រុកគេ)
រថយន្តមួយនេះខុសពី Ford F-150 Raptor ធម្មតាត្រង់:
- ប៉ុង3 កង់6
- បង្កើនសមត្ថភាពប៊ូម Fox
- តម្លើងទំហំកង់ទៅ 20inch ជាមួយសំបកកង់ Off-Road
- ផ្លាស់ប្ដូរកាងខាងមុខនឹងខាងក្រោយ
- បន្ថែម Rollbar នឹងភ្លើង LED
- កែប្រែបំពង់ស៊ីម៉ាំងជាដើម
Facebook.com/TayAutoCambodia