Giulia Quadrifoglio ជាម៉ូឌែលរបស់ក្រុមហ៊ុនផលិតរថយន្តនៃប្រទេសអ៊ីតាលី Alfa Romeo។
Alfa Romeo មានអាយុកាលជាង 100ឆ្នាំទៅហើយតែបងប្អូននៅក្នុងប្រទេសយើងពុំសូវមានអ្នកណាស្គាល់ម៉ាកមួយនេះឡើយ។ វាជាម៉ាករថយន្តដែលចាប់កំណើតឡើងមុន Ferrari ទៅទៀត។ ហើយអ្វីដែលលោកអ្នកមិនបានដឹងនោះគឺលោក Enzo Ferrari ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Ferrari នោះក៏ធ្លាប់ជាអ្នកប្រណាំងឡានអោយ Alfa Romeo នេះផងដែរ។
ពាក្យ Quadrifoglio តំណាងអោយរូបស្លឹកឈើរបស់ប្រទេសអ៊ីតាលីនៅពីក្នុងប្រអប់រាងត្រីកោណព័ណ៌ស ហើយរូបតំណាងមួយនេះតំណាងអោយសំណាងល្អ វាមានប្រវត្តិជួយអោយ Alfa Romeo ទទួលបានជ័យជំនះនៅក្នុងការប្រកួត Targa Florio Race ក្នុងឆ្នាំ 1923 នឹងការប្រកួតបន្តបន្ទាប់ទៀតផងដែរ។
Quadrifoglio នៅលើ Alfa Romeo Giulia បានធ្វើអោយតម្លៃវាកើនស្ទើរតែទ្វេដងទៅហើយ។
តម្លៃវាចាប់ពី 74,500$ ឡើងទៅ (តម្លៃចេញពីរោងចក្រ) ហើយវាមានតែជម្រើស RWD តែមួយគត់។ រថយន្តនេះមកជាមួយម៉ាស៊ីនទំហំ 2.9L Twin-Turbocharged V6 ជាមួយប្រអប់លេខអូតូ 8វគ្គ ដែលមានកម្លាំងសេះ 505hp និងកម្លាំង Torque 443lb-ft។
Facebook.com/TayAutoCambodia