ភ្នំពេញ៖ បុរសរួមដំណើរនិងនារីវ័យក្មេងស្រស់ស្អាតចំនួន៤នាក់ទៀតបើករថយន្តកាមរីមួយគ្រឿងចេញពីក្រុងភ្នំពេញបំណងទៅលេងរមណីយដ្ឋានសមុទ្ររាមក្រុងព្រះសីហនុបានជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវបុកម៉ូតូខ្ទាតជិត១០០ម៉ែត្របណ្តាលឲ្យបុរសម្នាក់បោកផ្ទប់នឹងកញ្ចក់រថយន្តមុខបាក់ជើងបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។
ហេតុការណ៍ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១២ និង ៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែសីហាឆ្នាំ ២០២០ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោកខណ្ឌកំបូល រាជធានីភ្នំពេញសពជនរងគ្រោះមានឈ្មោះ ទុំ ខ្នា ភេទប្រុស អាយុ២៧ ឆ្នាំមុខរបរធ្វើជាម៉ាស៊ីនត្រជាក់ ស្នាក់នៅម្ដុំសឡា សង្កាត់អូរបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញ មានស្រុកកំណើតនៅផ្លូវ៥១ ជិតនឹងផ្សារក្រាំងចែក ក្នុងខេត្តកំពង់ស្ពឺ។
តាមការរៀបរាប់ពីនារីម្នាក់ដែលរួមដំណើរ នៅក្នុងរថយន្តបានប្រាប់ឲ្យដឹងថាមុនកើតហេតុពួកគេមានគ្នា ៥ នាក់ស្រីបួនប្រុស១ ដោយបើករថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ សពាក់ស្លាកលេខ ភ្នំពេញ 2BF-1415 ចេញពីក្រុងភ្នំពេញបំណងទៅលេងរមណីយដ្ឋាននៅឯសមុទ្ររាមក្រុងព្រះសីហនុ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបុរសជាតៃកុងបានបើករថយន្តវ៉ានិងរថយន្តកុងតឺន័រមួយគ្រឿងទៀតបានជ្រុលទៅបុកម៉ូតូមួយ
គ្រឿងម៉ាកzoomer-x ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1FU-5205ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើតពេញទំហឹងបណ្ដាលខ្ទាត ម៉ូតូជិត ១០០ ម៉ែត្រចំណែកជនរងគ្រោះបោកផ្ទប់នឹងកញ្ចក់រថយន្តផ្នែកខាងមុខនិង ធ្លាក់មកបោកនិងថ្នល់ បាក់ជើងបាក់ដៃបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ។ភ្លាមៗនោះប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននាំគ្នាឃាត់តែកុងរថយន្តរួចប្រគល់ជូនសមត្ថកិច្ចនាំខ្លួនយកមកមុស្តិ៍ ទុកប្រគល់ជូនជំនាញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះមិនកើតធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ផេង ភាព