Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Anderlecht នឹងបញ្ជូនកីឡាករម្នាក់នេះឱ្យទៅ Juventus វិញនៅចុងខែមិថុនា

តាមសេចក្តីរាយការណ៍នៅអ៊ីតាលីបានឱ្យដឹងថា ក្លិប RSC Anderlecht នឹងបញ្ជូនខ្សែបម្រើ Marko Pjaca ឱ្យទៅក្លិបសេះបង្កង់ Juventus វិញ នៅចុងខែមិថុនានេះ បន្ទាប់ពីខ្ចីជើងយកទៅលេងនៅរដូវកាលនេះ។

កីឡាករអន្តរជាតិក្រូអាតវ័យ២៥ឆ្នាំរូបនេះ ត្រូវបាន Juventus ដាក់ឱ្យ Anderlecht ខ្ចីជើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ រូបគេ នឹងត្រូវផុតកុងត្រានៅចុងខែមិថុនានេះ ប៉ុន្តែ Anderlecht មិនមានគម្រោងទិញផ្តាច់កុងត្រាទេ ហើយបានបញ្ជាក់ថា ពួកគេនឹងបញ្ជូនខ្សែបម្រើរូបនេះ ឱ្យទៅអាណាព្យាបាល Juventus វិញផងដែរ។ ការផ្លាស់ទៅលេងនៅទីនោះ រូបគេបង្ហាញខ្លួនឱ្យក្លិបបានត្រឹម ៤ប្រកួតប៉ុណ្ណោះ នៅក្នុងលីគ First Division A របស់បែលហ្ស៊ិក រដូវកាលនេះ។

គួរឱ្យដឹងដែរថា Juventus បានចុះហត្ថលេខា Pjaca ពីក្លិប Dinamo Zagreb ក្នុងតម្លៃ ២៣លានអឺរ៉ូ ឬប្រមាណ ២៥លានដុល្លារ កាលពីឆ្នាំ២០១៦ ដោយចុះកុងត្រារយៈពេល៥ឆ្នាំ។ បច្ចុប្បន្ន រូបគេនៅសល់កុងត្រាជាមួយក្លិបដល់ឆ្នាំ២០២១។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

from: https://tnaot.com/km/m/detail/article/9408535