អាជ្ញាធរឥណ្ឌូនេស៊ីបានពង្រីកការស្វែងរកអ្នកនេសាទដែលបានបាត់ខ្លួនក្នុងករណីលិចទូកនៅក្បែរភ្នំភ្លើង Anak Krakata។ ក្នុងចំណោមពួកគេមាន ៣នាក់ហើយដែលអាជ្ញាធរនិងក្រុមអ្នកសង្រោ្គះស្វែងរកឃើញ ប៉ុន្តែអ្នកនេសាទចំនួន៧នាក់ផ្សេងទៀតនៅមិនទាន់រកឃើញនៅឡើយទេ។
រូបតំណាង
ទូកដែលលិចនោះដឹកមនុស្សចំនួន ១៦នាក់កាលពីថ្ងៃព្រហស្បតិ៍។ កត្តាដែលធ្វើឱ្យទូកលិចគឺដោយសាររលកដ៏ធំនៅឯសមុទ្រ Sunda Strait រវាងកោះជ្វានិងកោះស៊ូម៉ាត្រា។ អ្នកនេសាទ ៦នាក់ត្រូវបានរកឃើញបន្ទាប់ពីឧប្បត្តិហេតុភ្លាមៗ ហើយនៅថ្ងៃអាទិត្យទីភ្នាក់ងារជួយសង្គ្រោះឥណ្ឌូណេស៊ីបាននិយាយថាមានមនុស្ស ៣នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះចេញពីទូកនេសាទបុរាណមួយដែលអណ្តែតនៅលើកោះ។ មន្រ្តីស្រាវជ្រាវនិងអ្នកសង្គ្រោះនៅក្នុងខេត្ត Banten បានពង្រីកចម្ងាយពី ២០ ទៅ ២៥គីឡូម៉ែត្រដើម្បីស្វែងរកមនុស្ស ៧ នាក់ទៀតដែលកំពុងបាត់ខ្លួន។ ជនរងគ្រោះដែលរកឃើញវិញបានប្រាប់ក្រុមអ្នកសង្រ្គោះថា អ្នកបាត់ខ្លួនទាំង ៧នាក់ព្យាយាមហែលទឹកដោយប្រើវត្ថុដែលមាននៅក្នុងទូកខ្លះទៅក្បែរកោះជិតៗនោះ។
រូបតំណាង
ក្រុមអ្នកសង្រ្គោះបាននិយាយថា អ្នកនេសាទ៣នាក់ត្រូវបានរកឃើញនៅក្បែរកោះប្រហែល១០ម៉ាលយ៍។ គ្រោះថ្នាក់លិចទូកភាគច្រើនកើតឡើងនៅប្រទេសឥណ្ឌូណេស៊ីដែលជាប្រជុំកោះអាស៊ីអាគ្នេយ៍(១៧០០០កន្លែង) ដោយសារមិនមានស្តង់ដាសុវត្ថិភាពត្រឹមត្រូវ។ កាលពីខែមករាមានមនុស្ស ១០នាក់ បានបាត់ខ្លួនបន្ទាប់ពីទូកដឹកកម្មករចំណាកស្រុកចំនួន២០នាក់ទៅកាន់ប្រទេសម៉ាឡេស៊ីបានក្រឡាប់ក្នុងកោះស៊ូម៉ាត្រា។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post