បច្ចុប្បន្នេះមានផលិតផល Makeup ច្រើនណាស់ដែលលក់នៅលើទីផ្សារខ្វះនូវជាតិវីតាមីនសម្រាប់ទ្រទ្រង់និងបំប៉នស្បែក។ តើអ្នកដឹងទេថាកង្វះជាតិវីតាមីនមានផលប៉ះពាល់យ៉ាងខ្លាំងដល់សម្រស់របស់អ្នក ព្រមទាំងសុខភាពផងដែរ?
ដើម្បីជៀសវៀងការប៉ះពាល់ធ្ងន់ធ្ងរ ខាងក្រោមនេះជាសញ្ញាដែលអ្នកគួរសង្កេតហើយដឹងថារាងកាយអ្នកកំពុងតែខ្វះជាតិវីតាមីន និងត្រូវការវិធីព្យាបាលវាទាន់ពេលវេលា។
១. ជ្រុះសក់
មូលហេតុមកពីខ្វះសារជាតិវីតាមីន B7 ដូច្នេះហើយចូរឧស្សាហ៍ទទួលទាន អាម៉ុន សណ្ដែកខៀវ ដំឡូង និងចេក។
២. ឡើងកន្ទួលលើមុខ
មូលហេតុមកពីខ្វះវីតាមីន B7 ហើយរាងកាយកំពុងតែផ្ទុកនូវវីតានមី (A, E, K, D) ច្រើន ហើយក៏ត្រូវស្ការវីតាមីនក្រុម B មកវិញផងដែរ។ ក្រៅពីការទិញអាហារបំប៉ន អ្នកអាចធ្វើការផ្លាស់ប្ដូររបបអាហារ ហើយឧស្សាហ៍ទទួលទានផ្សិត ដំឡូង ឈីស ស៊ុតស្ងោរ និងខាត់ណា។
៣. ឡើងមុន ឬរលាក់លើដៃនិងត្រកៀក
មុនខ្ចុះមើលទៅដូចរលាកតែងកើតឡើងក្រោយពេលរាងកាយអ្នកខ្វះជាតិវីតាមីន A, D និងមានជាតិអាស៊ីតខ្លាញ់។ ដូច្នេះអ្នកគួរតែកាត់បន្ថយទទួលទានអាហារសម្បូរខ្លាញ់ ហើយឧស្សាហ៍ទទួលទាន សាម៉ុន និង គ្រាប់ធញ្ញជាតិ(គ្រាប់ស្វាយចន្ទីជាដើម) ហើយកុំភ្លេចអាហារមានវីតាមីន A ដែលសម្បូរមាននៅក្នុងបន្លែដូចជា ការ៉ុត ឬម្ទេសផ្លោកក្រហម។
៤. មានបញ្ហាធ្មេញ
ទាំងនេះមកពីអ្នកខ្វះជាតិវីតាមីន D ដូច្នេះអ្នកគួរតែបន្ថែមសារជាតិ កាល់ស្យូម ផូស្វ័រ និង វីតាមីន D ក្នុងរាងកាយអ្នក ដោយអ្នកអាចទទួលទាន បាយក្រហម ប៉េងប៉ោះ ដំឡូង សណ្ដែក ត្រី និងទំពាំងបាយជូរ។
៥. ភ្នែកឡើងពណ៌លឿង
ភ្នែលឡើងលឿងគឺបណ្ដាលមកពីកង្វះសារជាតិវីតាមីន B12 ដូច្នេះចូរឧស្សាហ៍ទទួលទាន សាច់គោ សួតមាន់ ទឹកដោះគោ សាម៉ុន ត្រីធូណា និងអាហារមានគ្រឿងការី ពីព្រោះពួកវាសម្បូរជាតិវីតាមីន B12។ ប្រែសម្រួលដោយ៖ ត្នោត