Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បែកធ្លាយ​! ប្រធាន​ក្លិប Barca ធ្វើ​រឿង​មួយ ​នាំ​ឱ្យ​អ្នកគាំទ្រ​កាន់តែ​មិន​ពេញចិត្ត

អេ​ស្ប៉ា​ញ ៖ វិបត្តិ​នៅ​ក្លិប Barcelona បាន​កើត​ឡើងជា​ថ្មី កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ជាមួយនឹង​របាយការណ៍​ដែល​បាន​បែកធ្លាយ​ថា ​ប្រធាន​ក្លិប​គឺ លោក Josep Maria Bartomeu បាន​ព្យាយាម​ដាក់​ខ្សែប្រយុទ្ធ Antoine Griezmann ដល់​អតីត​ក្លិប​ចាស់​របស់​គេ Atletico Madrid ក្នុង​កិច្ចព្រមព្រៀង​ប្តូរ​ជាមួយ​ខ្សែប្រយុទ្ធ​វ័យក្មេង Joao Felix ។

កាសែត Marca បាន​រាយការណ៍​ថា Bartomeu មាន​បំណង​ចង់​កាត់​បន្ថយ​ប្រាក់​ឈ្នួល​របស់​កីឡាករ​មួយ​ភាគ​ធំ ដែល​ក្លិប​បាន​ចំណាយ អំឡុង​ពេល​មាន​វិបត្តិ​កូ​វី​១៩​។ ហើយ​រឿងរ៉ាវ​នេះ ត្រូវ​បាន​រាយការណ៍​ថា បាន​កើត​នៅ​ប៉ុន្មាន​ថ្ងៃមុន​ពេល​ដែល​ Barca រង​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​លទ្ធផល ៨-២ ដោយ​ក្រុម Bayern Munich នៅ​ពានរង្វាន់ Champions League​។

របាយការណ៍​ដដែល បាន​លើក​ឡើង​ថា At.Madrid បាន​បដិសេធ​សំណើ​ខាងលើ​ ក្នុង​ការ​ចុះហត្ថលេខានាំយក Griezmann ត្រឡប់​មក​វិញ ពោល​គឺ​មួយ​ឆ្នាំ បន្ទាប់​ពី​ខ្សែប្រយុទ្ធ​បារាំង​រូប​នេះ បាន​ចាកចេញ​។​ Griezmann ត្រូវ​បាន​គេ​ជឿ​ថា​អាច​រកបាន​ប្រហែល ១៨​លាន​អឺ​រ៉ូ​ក្នុង​មួយ​រដូវ​កាល ខណៈ​ពេល​ដែល Felix អាច​រកបាន​ត្រឹមតែ ៣,៥​លាន​អឺ​រ៉ូ​ប៉ុណ្ណោះ នៅ​ក្នុង​ក្រុម At.Madrid​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​កៅអី​ជា​ប្រធាន​ក្លិប​របស់​លោក Bartomeu កំពុង​មានកំ​ដៅ​យ៉ាង​ខ្លាំង ខណៈ​ដែល​អ្នកគាំទ្រ​បន្ត​ទាមទារ​ឱ្យ​ក្លិប បញ្ចប់​តំណែង​របស់​បុរស​ជនជាតិ​អេ​ស្ប៉ា​ញ​វ័យ ៥៧​ឆ្នាំ​រូប​នេះ​។ ហើយ​អ្នកគាំទ្រ​ជឿ​ថា វត្តមាន​របស់​លោក Bartomeu នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ប្រធាន​ក្រុម Lionel Messi មិន​សប្បាយចិត្ត និង​ប្រកាស​ចង់​ចាក​ចេញពី​ក្លិប​នៅ​រដូវក្តៅ​នេះ​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9637231