ទីក្រុង Pattaya កំពុងចាប់ផ្តើមយុទ្ធនាការបញ្ចុះតម្លៃ ៥០% ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុកឱ្យមានចំនួនច្រើនឡើងវិញ។
ប្រតិបត្តិករទេសចរណ៍ថៃនិងទីក្រុង Pattaya បានរៀបចំកម្មវិធី «TAT Hot deal @Pattaya» ដើម្បីទទួលបានប័ណ្ណបញ្ចុះតម្លៃ បន្ទាប់ពីអាជីវកម្មត្រូវបានបិទមួយរយៈដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩។ កន្លែងទេសចរណ៍ជាង ១០០កន្លែងនឹងផ្តល់ជូនការបញ្ចុះតម្លៃដល់អតិថិជនដែលបានចូលក្នុងហាងស្ប៉ា និងភោជនីយដ្ឋានចំនួន៥០%។ ប័ណ្ណបញ្ចុះតម្លៃនឹងមាននៅតាមប្រព័ន្ធអ៊ីនធឺណិតចាប់ពីថ្ងៃទី១ ខែកក្កដាដល់ថ្ងៃទី១៥ ខែកញ្ញា ហើយអតិថិជនអាចប្រើចាប់ពីថ្ងៃទី១៥ ខែកក្កដាដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។
រូបតំណាង
ទោះបីជាមានការបញ្ចុះតម្លៃយ៉ាងច្រើនក៏ដោយ ផ្លូវដើរនៃទីក្រុង Pattaya នៅតែមានសភាពស្ងាត់ស្ងៀមដោយសារតែបារនិងហាងស្រាមិនទាន់អនុញ្ញាតឱ្យបើកឡើងវិញ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Samuitime