Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្តព្រូសបុកកង់រថយន្តកុងតឺន័រពីក្រោយខ្ទាតទៅបុកខឿនទ្រូងផ្លូវ​រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកតូយូតាព្រូស មួយគ្រឿងយ៉ាងលឿនដូចហោះ​និងវ៉ាជែងរថយន្តកុងតឺន័រ ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកនិងកង់រថយន្តកុងតឺន័ពីក្រោយ បណ្ដាលឲ្យខ្ទាតទៅបុកខឿនសួនទ្រូងផ្លូវចេញពីគន្លងផ្លូវម្ខាងទៅគន្លងផ្លូវម្ខាងទៀត រងការខូចខាតយ៉ាងដំណំ បង្ករការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃ​ ទី២៨ ខែសីហាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រណាក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

​ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ព្រូសពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA-7976 ធ្វេីដំណើរតាមផ្លូវ៥០ម៉ត្រ​ ទិសដៅពីកេីតទៅលិច ក្នុងល្បឿនយ៉ាងលឿន​ ខណះមកដល់ចំណុចកើតហេតុខាងលើក៏បានវ៉ាជែងនិងរថយន្តកុងតឺន័រមួយគ្រឿង ដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកនិងកង់រថយន្តកុងតឺន័រពីក្រោយ បណ្ដាលឲ្យដាច់កង់មុខខាងស្ដាំ​ ខ្ទាតទៅបុកខឿនសួនច្បារកណ្ដាលផ្លូវ​ ចេញពីគន្លងផ្លូវម្ខាងទៅគន្លងផ្លូវម្ខាងទៀត រងការខូចខាតយ៉ាងដំណំ តែសំណាងល្អម្ចាស់រថយន្ត​ និងអ្នកណាម្នាក់រងរបួស។

​ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ដោយពិនិត្យឃើញប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋតិចតួច ក៏សម្រេចចិ្តឲ្យម្ចាស់រថយន្តបង្កហៅរថយន្តស្ទូច មកស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕ដោយ ផេង ភាព

from: https://tnaot.com/km/m/detail/article/9637147