Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូនដំរី២ក្បាលត្រូវឆក់ស្លាប់ដោយសារដើរចូលចម្ការដែលមានរបងអគ្គិសនី

កូនដំរី​ចំនួន ២ក្បាលបានឆក់ខ្សែភ្លើង​ស្លាប់​បន្ទាប់ពីម្ចាស់ចម្ការផ្លែឈើមួយបានសាងសង់របងអគ្គិសនីដើម្បីការពារ​មិនឱ្យដំរីមកស៊ីដំណាំ។

មន្ត្រីឧទ្យានជាតិនិងសត្វព្រៃ​សន្មតថាពួកវាប្រហែលជា​វង្វេង​ហ្វូង​ខ្លួនឯងដែលនៅភាគខាងកើតនៃខេត្ត Chanthaburi ហើយបាន​ដើរចូលទៅក្នុងចម្ការដែល​ម្ចាស់គេបាន​ដាក់របងអគ្គិសនី។ ពេទ្យសត្វបាននិយាយថា សត្វដំរីទាំងពីរនេះមានអាយុប្រហែល ២ឆ្នាំ។ នាយកដ្ឋានឧទ្យានជាតិនិងសត្វព្រៃប៉ាន់ប្រមាណថាប្រទេសថៃមានសត្វដំរីព្រៃប្រមាណ ៣៣៤០ក្បាល រស់នៅក្នុងដែនជម្រកសត្វព្រៃនិងឧទ្យានជាតិចំនួន ៦៩កន្លែង។ ប្រជាកសិករភាគច្រើនកំពុងមានបញ្ហាជាមួយនឹងសត្វដំរីដោយសារតែសត្វនេះបានស៊ីដំណាំរបស់ពួកគេ ដូចជាករណីកូនដំរីនេះអ៊ីចឹង។ ការបាត់បង់ទីជម្រកនិងការប្រម៉ាញ់ពីមនុស្សបាន​ធ្វើឱ្យសត្វដំរីមានការធ្លាក់ចុះ​ដោយពីមុនប្រទេសថៃមានសត្វដំរីព្រៃទាំងអស់ចំនួន ១០០០០០ក្បាល។ ​មនុស្សនៅតែមិនឈប់ប្រម៉ាញ់ ទោះបីជាអ្នកល្បាតព្រៃខិតខំការពារទាំងយប់ទាំងថ្ងៃក៏ដោយ។ គួរបញ្ជាក់ផងដែរថា អ្នកល្បាតព្រៃជាច្រើននាក់ត្រូវបានសម្លាប់​ហើយខ្លះទៀតរងរបួសក្នុងរយៈពេលប៉ុន្មានឆ្នាំ​មកនេះដោយសារពួកគេប្រយុទ្ធជាមួយអ្នកប្រមាញ់សត្វព្រៃ។ សព្វថៃ្ងថៃមានសត្វដំរីក្នុងស្រុកប្រហែល៣៥០០ក្បាល នៅតាមឧទ្យានក្នុងប្រទេសថៃ។ ​

នាយកដ្ឋានឧទ្យានជាតិបានមានប្រសាសន៍ថា ខ្លួននឹងព្យាយាម​ចិញ្ចឹមនិងផ្តល់ប្រភពចំណីអាហារ​​ដល់សត្វដំរីទាំងនោះឱ្យបានគ្រប់គ្រាន់។ ​លើសពីនេះពួកគេគ្រោងនឹងផ្តល់សំណងដល់កសិករ​ដែលខូចខាតដំណាំ​ដោយសារដំរីស៊ី។ ប៉ូលិសកំពុងតែ​សាកសួរម្ចាស់ចម្ការ​ជុំវិញការស្លាប់របស់កូនដំរីទាំងពីរក្បាលនេះ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Phuket News

from: https://tnaot.com/km/m/detail/article/9408314