កណ្ដៀវកេរ្តិ៍ដូនតា ៣ប្រភេទ ជួយកសិករខ្មែរធ្វើស្រែចម្ការតាំងពីបុរាណដល់បច្ចុប្បន្ន
កណ្ដៀវគឺជាឧបករណ៍កសិកម្មមួយប្រភេទដែលប្រជាកសិករខ្មែរប្រើប្រាស់សម្រាប់ការច្រូតកាត់ ដែលជាទូទៅគឺនៅពេលប្រមូលផលស្រូវទុំ ឬច្រូតស្មៅឲ្យសត្វចិញ្ចឹមមាន គោ ក្របីស៊ីជាដើម។
ចាស់ៗកាលពីសម័យបុរាណក៏ដូចជាសម័យនេះ នៅតាមតំបន់ជនបទស្រុកស្រែ ក៏នៅបន្តប្រើកណ្ដៀវសម្រាប់ច្រូតកាត់ តែតាមជនបទខ្លះ អ្នកដែលមានទ្រព្យសមល្មមបានប្រើប្រាស់ម៉ាស៊ីនមក ច្រូតកាត់ជំនួសវិញ តាមបែបសម័យទំនើប ដោយសារវាចំណេញកម្លាំង និងពេលវេលា។
កណ្ដៀវមានរាងតូច ស្រាល ងាយស្រួលប្រើ និងយកតាមខ្លួន។ វាធ្វើពីមែកឈើតូចល្មម ភាគច្រើនគឺដើម អំពិលទឹក កាប់យកចង រួចដុតឆ្អើរ ភ្លើងពត់ធ្វើជាស្លាប រាងខុប ដូចស្នែងក្របី ដោយមានផ្លែ ចង្កំស្លាប សម្រាប់ត្រកងដើមស្រូវ ដែលផ្ដេកទោលទៅដី និងដងកាន់ដើម្បីកាត់ ដោយមានរចនាក្បាច់ ចម្លាក់បែបបុរាណផង។
នៅក្នុងសង្គមខ្មែរ តាំងពីបុរាណកាល រហូតមកដល់ពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា ខ្មែរនិយមប្រើប្រាស់កណ្ដៀវ ៣ប្រភេទមានដូចជា៖ កណ្ដៀវលំពាស់ ឬកណ្ដៀវត្រកង, កណ្ដៀវខ្វាង និង កណ្ដៀវតូចដងខ្លី៕