Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អតីតបុគ្គលិកសណ្ឋាគារម្នាក់បានស្លាប់ភ្លាមៗ​ក្រោយពី​ជិះម៉ូតូបុកបង្គោលភ្លើង

បុរសអាយុ ៥៥ឆ្នាំម្នាក់ បានស្លាប់បន្ទាប់ពីគាត់ជិះម៉ូតូ​ក្នុងល្បឿនលឿនហើយបុកបង្គោលភ្លើង​នៅលើផ្លូវ Thepkrasattri ​នៃស្រុក Thalang កាលពី​ថ្ងៃទី១៩ ខែមិថុនា ។

ក្រុមគ្រួសាររបស់​ជនរងគ្រោះ​បានប្រាប់ប៉ូលិសថា ជនរងគ្រោះ​ទំនងជាជិះម៉ូតូ​លំហែអារម្មណ៍ដើម្បីបន្ថយភាពស្ត្រេស​ដោយសារតែគាត់​​បាត់បង់ការងារ ជាបុគ្គលិកសណ្ឋាគារមួយកន្លែង។ លោក Maj Wuttichai Kaewthong ជាប៉ូលិសប្រចាំស្រុកThalang ត្រូវបានគេជូនដំណឹងអំពីគ្រោះថ្នាក់នេះ​។ ហេតុការណ៍នេះកើតឡើងនៅ​​លើផ្លូវ Thepkrasattri ទល់មុខសាខាធនាគារ Krung Thai ដែលស្ថិតនៅភូមិ Moo១ ​ឃុំ Thepkrasattri ​នៅវេលាម៉ោង​ ១០យប់។ ក្រុម​ប៉ូលិសដែលដឹកនាំដោយលោក Maj Wuttichai រួមជាមួយក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យ Thalang និងបុគ្គលិកជួយសង្គ្រោះនៃមូលនិធិ Kusoldharm បានទៅដល់កន្លែងកើតហេតុដើម្បី​ពិនិត្យសាកសពរបស់លោក Wirat Mahaaud អាយុ ៥៥ឆ្នាំ​ បានឃា្លតចេញ​ចម្ងាយប្រហែល ២០ម៉ែត្រពីកន្លែង​កើតហេតុ។ ម៉ូតូរបស់គាត់​ម៉ាកហុងដា CBR 400RR បានខ្ទាតចេញក្នុងចម្ងាយប្រ​ហែល ១០០ម៉ែត្រ។ សាក្សីម្នាក់បានប្រាប់ប៉ូលិសថា ជនរងគ្រោះបានបើកបរក្នុងល្បឿនលឿន​ ហើយក្រោយមកប្រហែលជាគាត់បាត់បង់ការគ្រប់គ្រងម៉ូតូ​ទើបជ្រុលចង្កូតទៅបុកបង្គោលភ្លើងដែលស្ថិតនៅក្បែរហាង 7-Eleven ។ ​

សាកសពរបស់ជនរងគ្រោះបានខ្ទាតចេញក្នុងចម្ងាយប្រហែល​២០ម៉ែត្រពី​កន្លែងកើតហេតុ។ ចំណែកម៉ូតូរបស់គាត់បាន​ទទួលរងការខូចខាតយ៉ាងដំណំ​ហើយថែមទាំងធ្លាក់ពីលើផ្លូវទៀតផង។ លោក Maj Wuttichai បាន​ប៉ាន់ស្មានថា ជនរងគ្រោះប្រហែលជាជិះម៉ូតូក្នុងល្បឿន​ ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង​។លោកប៉ូលិសបានបញ្ជាក់ថា គ្មាននរណាម្នាក់​ត្រូវរងរបួសនៅក្នុងគ្រោះថ្នាក់នេះទៀតទេ ប៉ុន្តែជើងទម្ររបស់ហាងលក់ផ្លែឈើមួយត្រូវបានខូចខាតខ្លះ។ គ្រួសារសពបាននិយាយថា ​លោក Wirat Mahaaud ធ្លាប់ធ្វើការជាបុគ្គលិកសណ្ឋាគារម្នាក់។ នៅពេលបាត់បង់ការងារ​គាត់មានភាពតានតឹងយ៉ាងខ្លាំ​ង ដែលជាហេតុអាចបណ្តាលឱ្យគាត់​ចង់បន្ធូរអារម្មណ៍តានតឹងដោយការបើកបរក្នុងល្បឿនលឿ​ន។ ​ក្រោយចប់ការពិនិត្យសាកសព និងសាកសួរ ប៉ូលិសបានប្រគល់សាកសពដល់សាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Phuket news

from: https://tnaot.com/km/m/detail/article/9408260