Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តិចថាអត់ដឹង! បើចង់ស្អាត ៣ កន្លែងនេះសាកអាស្ពេរីនទៅមិនខកចិត្តទេ

ធ្លាប់គិតអត់ថាថ្នាំអាស្ពេរីនអាចមានប្រយោជន៍អ្វីច្រើនទៀតក្រៅពីជួយបំបាត់ការឈឺនិងគ្រុន។ ល្អណាស់! ថ្នាំដែលយើងតែងតែប្រាស់ប្រើជាញឹកញាប់នេះមានអាថ៌កំបាំងជាច្រើនស៊ើបប្រាយដែលមនុស្សភាគច្រើនមិនបានដឹងអស់ពីប្រយោជន៍ដទៃរបស់វា ជាពិសេសទាក់ទងនឹងការការព្យាបាលនិងថែទាំសម្រស់។

១. កាត់បន្ថយស្នាមអុចខ្មៅលើស្បែក

លាយអាស្ពេរីន ៧ គ្រាប់ជាមួយទឹកដោះគោជូរ ៣ ស្លាបព្រា និង ទឹកឃ្មុំ ១ ស្លាបព្រា រួចកូរឲ្យសព្វ។ បន្ទាប់មក យកវាទៅលាបលើមុខដែលលាបសម្អាតរួចរាល់ឲ្យពេញ ហើយទុករយៈពេល ១៥ នាទី ចាំលាង ឬជូតនឹងកន្សែងស្អាតចេញ។ ធ្វើបែបនេះពី ២ ទៅ ៣ ដងក្នុង ១ អាទិត្យ ស្បែកអ្នកនឹងហ្មត់ស្អាត ហើយស្នាមអុចខ្មៅក៏ចាប់ផ្ដើមបាត់បន្តិចម្ដងៗដូចគ្នាដែរ។

២. ជួសជុលសក់ខូច

ដាក់លាយថ្នាំអាស្ពេរីន ១ គ្រាប់ក្នុងទឹកឧណ្ហៗ ១ កែវ រួចកូរឲ្យលាយសព្វ។ បន្ទាប់មកយកវាទៅចាក់លាងសក់ និងទុកចោលរយៈពេល ១៥ នាទី ហើយចាំលាងជម្រះវាចេញ នោះអ្នកនឹងទទួលបានសក់ស្អាតមានសុខភាពល្អនិងសសៃភ្លឺ។

៣. ជម្រុះស្បែកចាស់ៗ(ងាប់កោសិកា)ពីបាតជើង

ដាក់អាស្ពេរីន ៧ គ្រាប់ជាមួយទឹកក្រូចឆ្មា ១ ស្លាបព្រា លាយវាចូលគ្នាឲ្យសព្វ រួចលាបលើទៅលើបាតជើង ហើយយកកំណាតក្រាស់បន្តិចរុំវាទុកចោល ១០ នាទី រួចចាំលាងវាចេញ។ ចុងក្រោយអ្នកនឹងទទួលបានស្បែកខ្ចីថ្មី និងទន់ ហើយអ្នកនឹងនិយាយលាហើយស្បែកជើងក្រិន។ ប្រែសម្រួលដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9636775