តាមសេចក្តីរាយការណ៍ថ្មីនៅអេស្ប៉ាញបានឱ្យដឹងថា ខ្សែបម្រើ Arthur Melo របស់ក្លិប Barcelona មិនចង់ផ្លាស់ទៅលេងនៅអ៊ីតាលី ជាមួយនឹងក្លិប Juventus ទេ នៅរដូវកាលក្រោយ។
យោងតាមកាសែត Marca បានចុះផ្សាយថា Arthur បានបដិសេធសំណើរបស់ Juventus ដែលមានបំណងចង់ផ្តល់ប្រាក់បៀវត្សប្រមាណ ៥លានអឺរ៉ូ ក្នុងមួយឆ្នាំឱ្យទៅរូបគេ ប៉ុន្តែកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ នៅតែចង់បន្តលេងឱ្យ Barca រដូវកាលក្រោយទៀត បើទោះបីជាខ្លួនប្រឈមមុខនឹងការប្រកួតប្រជែងខ្ពស់ក្នុងក្រុម ដើម្បីដណ្ដើមកៅអីជម្រើសដំបូងក៏ដោយ។ Arthur នៅតែអះអាងថា ខ្លួននឹងអាចក្លាយជាកីឡាករសំខាន់មួយរូបក្នុងក្រុម Barca សម្រាប់ថ្ងៃអនាគត។
សម្រាប់រដូវកាលនេះ រូបគេបង្ហាញខ្លួនឱ្យក្លិបរាល់ព្រឹត្តិការណ៍ទាំងអស់បានចំនួន ២៦ប្រកួត ហើយរកគ្រាប់បាល់បញ្ចូលទីបាន ៤គ្រាប់ និងប៉ះបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី (Assist) ៤ដងផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ marca