Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចាប់ពីខែមិថុនានេះរហូតដំណាច់ឆ្នាំ២០២០ មានព្រឹត្តិការណ៍សូរ្យគ្រាស​ និងចន្ទគ្រាសប៉ុន្មានដង?

នៅប្រទេសឥណ្ឌា និងតំបន់ជាច្រើនទៀតអាចមើលឃើញ “ចិញ្ចៀនភ្លើង” នៅលើមេឃ នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២០ នៅពេលដែលសូរ្យគ្រាសដំបូងបានចាប់ផ្តើមនៅឆ្នាំ២០២០ ។ នេះជាសូរ្យគ្រាសប្រចាំឆ្នាំ វានឹងចាប់ផ្តើមនៅវេលាម៉ោង៩និង១៥នាទីព្រឹក ។ សូរ្យគ្រាសឈានដល់កម្រិតកំពូលរបស់វា​នៅវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃដដែល ។ សូរ្យគ្រាសនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ គឺអាចមើលឃើញពីផ្នែកខ្លះនៅក្នុងទ្វីបអាស៊ី, ទ្វីបអាហ្វ្រិក, ទ្វីបអឺរ៉ុប អូស្ត្រាលី និងឥណ្ឌាជាដើម ។ លើសពីនេះទៀត មានសូរ្យគ្រាសបីទៀតដែលនឹងកើតឡើងនៅឆ្នាំ២០២០នេះ ក្នុងនោះគឺសូរ្យគ្រាស២ដង និងចន្ទគ្រាស១ដង ។

សូរ្យគ្រាសនៅខែមិថុនាឆ្នាំ ២០២០ ជាសូរ្យគ្រាសដែលមានរាងជារង្វង់កើតឡើង នៅពេលដែលព្រះចន្ទស្ថិតនៅឆ្ងាយបំផុតពីផែនដី ប៉ុន្តែនៅតែរវាងពីផែនដី និងព្រះអាទិត្យ និងបាំងពន្លឺព្រះអាទិត្យភាគច្រើន។ នៅចំណុចខ្លះក្នុងកំឡុងពេលសូរ្យគ្រាស ព្រះចន្ទនឹងត្រូវបានតម្រឹមគ្នាយ៉ាងល្អឥតខ្ចោះនៅចំកណ្តាលព្រះអាទិត្យ ដោយជះស្រមោលពន្លឺព្រះចន្ទនៅលើផែនដី និងបង្ហាញជារង្វង់ពន្លឺ ឬហៅថា “ចិញ្ចៀនភ្លើង” ឬរាងជារង្វង់ (រាងចិញ្ចៀន) ព្រះអាទិត្យសម្រាប់យើងគ្រប់គ្នាមើលឃើញ ។

យោងតាមទិន្នន័យ របស់អង្គការ ណាសា បានឲ្យដឹងថា ព្រះចន្ទនឹងបាំងព្រះអាទិត្យចំនួន៩៩,៤ ភាគរយ កម្រិតកំពូលបំផុត ហើយនឹងអាចមើលឃើញពីភាគខាងជើងប្រទេសឥណ្ឌា ។ តាមសារព័ត៌មាន TimeandDate បានអោយដឹងថា សូរ្យគ្រាសកើតឡើងនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២០ ហើយយើងអាចមើលឃើញ ពីផ្នែកខ្លះក្នុងទ្វីបអាហ្វ្រិក រួមមានដូចជា នៅប្រទេសសាធារណរដ្ឋអាហ្វ្រិកកណ្តាល, កុងហ្គោ, អេត្យូពី, ភាគខាងត្បូងប៉ាគីស្ថាន ភាគខាងជើងឥណ្ឌា ក៏ដូចជាប្រទេសចិន ក៏អាចមើលឃើញសូរ្យគ្រាសនេះដែរ ។ សូរ្យគ្រាសនឹងចាប់ផ្តើមនៅម៉ោង៩និង១៥នាទីព្រឹក ម៉ោងនៅឥណ្ឌា ហើយសូរ្យគ្រាសឈានដល់កម្រិតកំពូលនៅម៉ោង១២និង១០នាទីរសៀល។ សូរ្យគ្រាសនឹងបញ្ចប់ទៅវិញក្នុងរយៈពេលប្រហែល៣ម៉ោង គឺនៅម៉ោង ៣ និង៤នាទីរសៀល ថ្ងៃដដែល ។ សូរ្យគ្រាស ដែលមានរាងជារង្វង់នេះអាចមើលឃើញដោយភ្នែក មិនបាច់ប្រើឧបករណ៍ណាមួយដើម្បីមើលនោះឡើយ ប៉ុន្តែវាត្រូវបានណែនាំឱ្យប្រើប្រាស់ឧបករណ៍ការពារភ្នែកមួយចំនួនផងដែរ ។ មានសូរ្យគ្រាស៣លើកទៀត​ដែលនឹងកើតឡើផង​នៅក្នុងឆ្នាំ២០២០នេះផងដែរ ។

ថ្ងៃទី ៤-៥ ខែកក្កដា ឆ្នាំ ២០២០ ចន្ទគ្រាសនឹងកើតឡើង

ចន្ទគ្រាសនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤-៥ ខែកក្កដា ឆ្នាំ២០២០ ។ ចន្ទគ្រាសកើតឡើងនៅពេលដែលផែនដីបាំងពន្លឺព្រះអាទិត្យខ្លះពីការចាំងទៅដល់ទៅលើព្រះចន្ទដោយផ្ទាល់ និងផ្នែកខាងក្រៅនៃស្រមោលផែនដី គ្របដណ្តប់ផ្នែកខ្លះ ឬទាំងអស់តែម្តងនៃផ្ទៃព្រះចន្ទ។

ចន្ទគ្រាសនេះកើតឡើងនៅថ្ងៃទី ៤-៥ ខែកក្កដា អាចមើលឃើញបានពីតំបន់អឺរ៉ុបខាងត្បូង, អឺរ៉ុបខាងលិច, អាមេរិកខាងជើង, អាមេរិកខាងត្បូង, ប៉ាស៊ីហ្វិក, ទ្វីបអាហ្រ្វិកអាត្លង់ទិក និងនៅអង់តាក់ទិក ក៏មើលឃើញចន្ទគ្រាសនេះដែរ ។ ចន្ទគ្រាសនេះនឹងចាប់ផ្តើមនៅម៉ោង ១១ និង៧យប់ ថ្ងៃទី៤ ខែកក្កដា និងខ្ជាកចេញនៅវេលាម៉ោង ១ និង៥២នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ។

ថ្ងៃទី ២៩-៣០ ខែវិច្ឆិកាឆ្នាំ ២០២០ ចន្ទគ្រាស

ចន្ទគ្រាសមួយទៀតនឹងកើតឡើងនៅថ្ងៃទី ២៩-៣០ ខែវិច្ឆិកា ។ វាអាចមើលឃើញច្រើនពីតំបន់អឺរ៉ុបភាគ, តំបន់អាស៊ី, អាមេរិកខាងជើង, អាមេរិកខាងត្បូង, អូស្ត្រាលី និងតំបន់ផ្សេងទៀត។ ចន្ទគ្រាសចាប់ផ្តើមនៅម៉ោង ១ និង ៣២ នាទី រំលងអធ្រាត្រ និងខ្ជាកចេញវិញនៅវេលាម៉ោង ៥ និង៥៣ នាទីព្រឹកថ្ងៃដដែលនោះ ។

សូរ្យគ្រាស​នៅថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ២០២០

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ សូរ្យគ្រាស​នឹងចាប់ផ្តើមគ្រាសចុងក្រោយនៃឆ្នាំ ២០២០ ។ ព្រះចន្ទនឹងមកបាំងនៅចន្លោះផែនដី និងព្រះអាទិត្យ ដោយបញ្ចេញស្រមោលខ្មៅបំផុតរបស់វាដូចបាំងឆ័ត្រ – នៅលើផែនដី ។

ព្រះចន្ទនឹងគ្របដណ្តប់លើព្រះអាទិត្យទាំងមូល ។ សូរ្យគ្រាសនៅពេលនោះ គេអាចមើលឃើញ ពីប្រទេសឈីលីផ្នែកខ្លះ, មើលឃើញពីប្រទេសអាហ្សង់ទីនតំបន់ខ្លះ, មើលឃើញនៅអាមេរិកខាងត្បូង, មើលឃើញពីអាហ្វ្រិកខាងត្បូង និងខាងលិច ក៏ដូចជាមើលឃើញពីអង់តាក់ទិកផងដែរ ។ សូរ្យគ្រាសនោះ ចាប់ផ្តើមនៅម៉ោង ៧និង៣យប់ ហើយខ្ចាកចេញសងវិញនៅវេលាម៉ោង ៩និង៤៣យប់ថ្ងៃដដែល ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9408216