Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភ្នំភ្លើងដ៏សកម្ម​ Merapi នៅឥណ្ឌូនេស៊ីបាញ់ផេះទៅលើមេឃជាង៦គីឡូម៉ែត្រ ​

ភ្នំភ្លើង​មួយ​ដែលឈ្មោះហៅថា Merapi ស្ថិតនៅ​តាមព្រំដែនរវាងខេត្ត Central Java និងតំបន់ពិសេស ខេត្ត Yogyakarta ប្រទេសឥណ្ឌូនេស៊ីនោះ នៅថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០២០ បានកម្រើកជះកម្អែលផេះទៅលើមេឃ និងឧស្ម័នក្តៅ​​ ។ ប៉ុន្តែអាជ្ញាធរមិនបាន​ចេញប្រកាស​ព្រមាន​កម្រិត​អាសន្នអ្វីនោះឡើយ ។ 

ភ្នំភ្លើងនេះ​មានកម្ពស់ ២ ៩៦៨ ម៉ែត្រ កាលពីឆ្នាំ​២០១០ បានផ្ទុះ​សម្លាប់មនុស្ស​​រាប់រយនាក់ ។ 

មជ្ឈមណ្ឌលដោះស្រាយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រឥណ្ឌូណេស៊ី មិនបានប្រកាសអំពីស្ថានភាពអាសន្នបណ្តាលមកពីភ្នំភ្លើងនេះទេ ។ ផេះនិងឧស្មនក្តៅ​បាញ់ទៅលើមេឃ ក្នុង​កម្ពស់ប្រហែល​៦គីឡូម៉ែត្រ ។ ទីភ្នាក់ងារនេះបានប្រកាសថា អ្នកភូមិដែលរស់នៅលើជម្រាលភ្នំភ្លើង Merapi ត្រូវបានណែនាំឲ្យស្ថិតនៅចម្ងាយ៣គីឡូម៉ែត្រពីមាត់រណ្ដៅភ្នំភ្លើង ហើយគួរតែដឹង និងប្រុងប្រយ័ត្ន​ចំពោះគ្រោះថ្នាក់​មួយនេះ ។

ភ្នំភ្លើង Merapi គឺជាភ្នំភ្លើងសកម្មបំផុតក្នុងចំណោមភ្នំភ្លើងប្រហែល​៥០០​នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ ការផ្ទុះដ៏ធំចុងក្រោយរបស់ Merapiក្នុងឆ្នាំ ២០១០ បានសម្លាប់មនុស្ស ៣៥៣ នាក់។

ឥណ្ឌូនេស៊ីជាប្រទេស​ប្រជុំទៅដោយដែនកោះ មានប្រជាជនរស់នៅ​ជាង​២៧០​លាននាក់ ។ ប្រទេសនេះ​ប្រឈម​គ្រោះធម្មជាតិកើតឡើង​ជាញឹកញាប់រៀងរាល់ឆ្នាំ ដូចជាគ្រោះរញ្ជួយដី ផ្ទុះភ្នំភ្លើង និង​ទឹកជំនន់​ជាដើម ។ ប្រទេសនេះ​ត្រូវបានជំនាញ​លើកឡើងថា លាតសន្ធឹង​នៅ​តាមបណ្តោយ​មហាសមុទ្រ​ប៉ាស៊ីហ្វី ឬដែល​ហៅថា ​តំបន់ «ចិញ្ចៀនភ្លើង ( Ring of Fire)»​ទើបបណ្តាលឲ្យគ្រោះធម្មជាតិ​កើតឡើង​បន្តបន្ទាប់ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9408198