Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួនម្នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

កាលពីថ្ងៃអាទិត្យ​ប្រទេសថៃបានរាយការណ៍ថា ថៃមាន​ករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួនម្នាក់​ ដែលជាក្មេងប្រុសថៃ​បានវិលត្រឡប់មកពីបរទេស និងគ្មានអ្នកស្លាប់​ថ្មីទេ។

មជ្ឈមណ្ឌល​រដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩ បាន​មានប្រសាសន៍ថា ​អ្នកឆ្លងថ្មីគឺជាក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ដែលបានវិលត្រឡប់មកពីប្រទេសអាហ្វ្រិកខាងត្បូងជាមួយម្តាយរបស់គាត់។ ពួកគេបានស្ថិតនៅមជ្ឈមណ្ឌលដាច់ដោយឡែក​នៅ​​ខេត្ត Chon Buri ។ ​ក្មេងប្រុសនេះ​បានគេធ្វើតេស្ត​វិជ្ជមានកូវីដ-១៩ ប៉ុន្តែម្តាយគេមានលទ្ធផលតេស្តអវិជ្ជមាន។ គិតមកដល់ថ្ងៃអាទិត្យនេះ ​មាន២៧ ថ្ងៃហើយដែល​ថៃគ្មាន​អ្នកឆ្លងមេរោគក្នុងស្រុក។ ​មកទល់ថ្ងៃនេះ ​ថៃមានអ្នកឆ្លងជំងឺសរុបចំនួន​​​ ៣០១៨នាក់ និងមានអ្នក​កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៧២នាក់​ រីឯ​អ្នកស្លាប់​នៅរក្សាចំនួន ៥៨នាក់ដដែល។

រូបតំណាង

ទោះបីជាប្រទេសថៃស្ងប់ស្ងាត់ចំនួនអ្នកឆ្លងក្នុងស្រុករយៈពេលយូរក៏ដោយ រដ្ឋាភិបាលថៃនៅតែក្រើនរំឮកឱ្យប្រជាជននៅតែបន្តពាក់ម៉ាស់ លាងដៃឱ្យបានញឹកញាប់ និងរក្សាគម្លាតពីគ្នា។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9408129