អតីតអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Banyin Tangphaporn បានព្យាយាមធ្វើអត្តឃាតនៅក្នុងពន្ធនាគារកាលពីយប់មិញបន្ទាប់ពីមន្រ្តីពន្ធនាគារបានដឹងអំពីផែនការលោកចាប់ជំរិតប្រពន្ធរបស់ឆ្មាំពន្ធនាគារម្នាក់ដើម្បីធ្វើជាចំណាប់ខ្មាំងដោះដូរនឹងការដោះលែងរូបលោក។
ក្រុមការងារបានធ្វើអន្តរាគមន៍និងជួយសង្គ្រោះលោក Banyin នៅពេលដែលលោកព្យាយាមចងកសម្លាប់ខ្លួននៅក្នុងបន្ទប់។ គួរឱ្យដឹងផងដែរថា លោក Banyin ត្រូវបានផ្ទេរពីពន្ធនាគារមួយក្នុងក្រុងបាងកកទៅពន្ធនាគារ Bang Khwang ក្រោយប៉ូលិសដឹងថាលោកបានជួលអតីតអ្នកទោសម្នាក់ចាប់ជំរិតប្រពន្ធរបស់ឆ្មាំពន្ធនាគារបាងកកដែលរស់នៅក្នុងខេត្ត Lampang ។ មន្ត្រីប៉ូលិសកំពុងស៊ើបក្នុងរឿងក្តីព្រហ្មទណ្ឌមួយទៀតដែលគេចោទប្រកាន់ថាលោក Banyin គំរាមកំហែងចាប់ជំរិតប្រពន្ធរបស់ប្រធានពន្ធនាគារ។
រូបតំណាង
លោក Banyin ជាអតីតសមាជិកសភាអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងជាអនុសេនីយ៍ទោដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារពីបទក្លែងបន្លំដែលរួមដៃជាមួយជនសង្ស័យ ៥នាក់ទៀតពីបទចាប់ជំរិតនិងសម្លាប់បងប្រុសរបស់ចៅក្រមជាន់ខ្ពស់ក្រុងបាងកក។ ការចាប់ជំរិតនេះត្រូវបានគេចោទប្រកាន់ថាមានគោលបំណងដាក់សម្ពាធចៅក្រមឱ្យបដិសេធពាក្យបណ្តឹងក្លែងបន្លំភាគហ៊ុនចំនួន ៣០០លានបាត ប្រឆាំងនឹងរូបលោក។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The Thaiger