ក្មេងជំទង់និងមនុស្សពេញវ័យជាង ១០០នាក់ ត្រូវបានចាប់ខ្លួនពីបទប្រណាំងម៉ូតូនៅពេលយប់ដោយខុសច្បាប់នៅខេត្ត Nonthaburi ស្ថិតនៅភាគខាងជើងទីក្រុងបាងកកកាលពីថ្ងៃសៅរ៍។ អ្នកដែលត្រូវបានចាប់ខ្លួនរួមមានអ្នកជិះម៉ូតូ និងអ្នកគាំទ្រក្នុងការប្រណាំងម៉ូតូខុសច្បាប់។
ក្នុងការចាប់ខ្លួនពួកគេ ប៉ូលិសបានសហការជាមួយកងកម្លាំងដល់ទៅ ១១ប៉ុស្តិនៅទូទាំងខេត្ត Nonthaburi ។ ប្រតិបត្តិការនេះគឺស្របតាមគោលនយោបាយរបស់នាយករដ្ឋមន្រ្តីបន្ទាប់ពីផ្អាកបម្រាមគោចរកាលពីថ្ងៃចន្ទ។ នាយករដ្ឋមន្រ្តីបានចេញការព្រមានយ៉ាងតឹងរ៉ឹងដល់ក្រុមលេងម៉ូតូ ហើយថែមទាំងគំរាមថានឹងដាក់បម្រាមគោចរជាថ្មីទៀតផងដែរ។ ប៉ូលិសក្នុងតំបន់បានពិភាក្សាអំពីផែនការដោះស្រាយចំពោះអ្នកប្រណាំងម៉ូតូខុសច្បាប់នៅលើផ្លូវ Kanchanaphisek, Rattanathibet, Ratchaphruek និងផ្លូវហាយវេលេខ៣៤៥ និង ៣៤៦ ។ អាជ្ញាធរបានរឹបអូសម៉ូតូចំនួន ៩៧គ្រឿង និងបំពង់ផ្សែងចំនួន២១ដើម ដែលទុកសម្រាប់ផ្លាស់ប្តូរទៅលើម៉ូតូ។ ជនល្មើសប្រឈមនឹងការចោទប្រកាន់ជាច្រើនរួមមាន ការបើកបរដោយគ្មានប័ណ្ណបើកបរឬផ្លាកលេខ ប្រើប្រាស់យានយន្តកែច្នៃ និងបង្កការរំខានដល់សាធារណជន។
រូបតំណាង
ប៉ូលិសនឹងពង្រីកការបង្ក្រាបបន្ថែមទៀតចំពោះអ្នកគាំទ្រការបង្ហោះម៉ូតូតាមរយៈហ្វេសប៊ុក និងយានដ្ឋានកែច្នៃម៉ូតូ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The thaiger