Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្មេង ប្រុសម្នាក់បានលង់ទឹកស្លាប់ព្រោះ ឪពុកម្ដាយមិន

ឧត្ដរមានជ័យ៖ក្មេងប្រុសអាយុបីឆ្នាំម្នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិត​ នៅវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២៨ខែសីហា ឆ្នាំ២០២០ ក្នុងភូមិបន្ទាយថ្មី ឃុំចុងកាល់ស្រុកចុងកាល់​ ខេត្តឧត្ដរមានជ័យសមត្ថកិច្ចបានអោយដឹងថា វេលាមោង៩នឹង០០ព្រឹក មានករណីក្មេងលង់ទឹកស្លាប់០១នាក់​នៅចំណុចផ្លូវលំ ខាងជើងសាលារៀនបន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់ 

កុមាររងគ្រោះឈ្មោះ ស្មុយ គឹមថាំង ហៅដាប់ ភេទប្រុសអាយុ ០៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ម្ដាយឈ្មោះ ជាតិ សុភើយ អាយុ២៨ ឆ្នាំរស់នៅភូមិឃុំខាងលើ តាមការសាកសួរបំភ្លឺឈ្មោះ ជាតិ ភើយ  ជាម្ដាយនៃសព ដេកនៅផ្ទះ បន្ទាប់មកដាំបាយ ហើយប្ដីទៅបាញ់ថ្នាំស្រូវ ហើយមិនដឹងកូនដើរលេងទៅណា ក្រោយមកបាត់កូនយូរពេក ខ្លួនបានដើររកកូនទៅដល់ផ្ទះ​ ឈ្មោះ ឈួន ឈូក ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិឃុំខាងលើ ពុំឃើញក៍បានត្រលប់មកផ្ទះវិញ

ហើយបានទៅមើលគ្រូទាយ ទាយថាអោយរកតាមទឹក ពេលនោះបងប្អូនយាយតាជិតខាងនាំគ្នាជួយដើររាវរកនៅតាមប្រឡាយខាងជើងសាលារៀនបន្ទាយថ្មីនោះ បានប្រទះ ឃើញសពកុមារលង់ក្នុងទឹកប្រឡាយនោះពិតប្រាកដ មែន បន្ទាប់ពីបានរកសពឃើញ តាមការបំភ្លឺរបស់កុមារី ហឿប គឹមលាង ភេទស្រី អាយុ០៨ឆ្នាំ រស់នៅភូមិឃុំខាងលើ បាននាំគ្នាចំនួន ០៧ នាក់ ដើរលេងតាមផ្លូវលំទៅទិសខាងជើង 

   

ក្រោយពេលដើរលេងតាមផ្លូវលំនិងអង្គុយចោលកូនកង្កែបលេងរួច ខ្លួនបាននាំប្អូនៗដែលទៅជាមួយនោះ ត្រលប់មកផ្ទះវិញ ហើយខ្លួនពុំបានចាប់អារម្មណ៍ថាកុមារជាសពដើរមកតាមឬអត់ទេ ហើយបានចូលផ្ទះរៀងៗខ្លួន ហេតុការដែលលង់ទឹកស្លាប់ក្មេងប្រុសខាងលើម្ដាយដេកលេងនៅផ្ទះ ហើយដាំបាយ ប្ដីបានទៅបាញ់ថ្នាំស្រូវ ហើយកូនពុំដឹងដើរលេងទៅណា នៅពេលបាត់កូនយូរបានទៅមើលគ្រូទាយ ទាយថាអោយរកតាមទឹក ពេលនោះបង ប្អូនយាយតាបានរាវរកតាមទឹកប្រឡាយខាងជើងសាលារៀនបន្ទាយថ្មី ចម្ងាយ៥០០ម៉ែត្រ បានឃើញកូនលង់ទឹកស្លេកស្លាំងអស់ហើយ ។

ក្រោយមកបានយកមកមណ្ឌលសុខភាពចុងកាល់ពេទ្យប្រាប់ថាស្លាប់ហើយ។មូលហេតុ ឪពុកម្តាយធ្វេសប្រហែសបណ្ដោយកូនដើរលេង មិនមើលដិតដល់  តាមការពិនិត្យសាកសព កុមារានេះបានលង់ទឹកស្លាប់ពិតប្រាកដមែន ។ ដោយ​ ​ផេង​​​​ ភាព

from: https://tnaot.com/km/m/detail/article/9635166