Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ូលិសអន្តោប្រវេសន៍ត្រៀមកម្លាំងទប់ស្កាត់អ្នកឆ្លងដែនខុសច្បាប់

ការិយាល័យអន្តោប្រវេសន៍ (IB) កំពុងត្រៀមកងកម្លាំងទប់ស្កាត់​ពលករចំណាកស្រុករាប់ពាន់នាក់ពីប្រទេសឡាវ និងកម្ពុជា​ដែលលួចចូលទៅប្រទេសថៃដោយខុសច្បាប់តាមរយៈ​ផ្លូវលំតូចៗនៅតាមព្រំដែននិងតាមរយៈព្រៃធម្មជាតិដើម្បីស្វែងរកការងារធ្វើ។

រូបតំណាង

លោកឧត្តមសេនីយ៍ឯក Sompong Chingduang ប្រធាន​ការិយាល័យ IB បាននិយាយកាលពីថ្ងៃសៅរ៍ថា ប៉ូលិសអន្តោប្រវេសន៍មានការព្រួយបារម្ភអំពីការឆ្លងព្រំដែនខុសច្បាប់ ​ទោះបីជាដែន​ត្រូវបានបិទ​​ដើម្បីការពារការីករាលដាលនៃមេរោគឆ្លងក៏ដោយ។ លោកបានមានប្រសាសន៍ថា ជនបរទេស​មិនត្រូវបានអនុញ្ញាតឲ្យចូលក្នុង​ព្រះរាជាណាចក្រថៃទេ។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ជនចំណាកស្រុកមួយចំនួនឆ្លងកាត់ព្រំដែនដោយខុសច្បាប់អាចនាំមកនូវ​មេរោគ​ ហើយពួកគេ​​មិនត្រូវបាន​ត្រួតពិនិត្យដោយអាជ្ញាធរ​ទេ។

លោកឧត្តមសេនីយ៍ឯក​ Chakthip Chaijinda អគ្គស្នងការនគរបាលជាតិបានបញ្ជាឱ្យលោកឧត្តមសេនីយ៍ឯក Sompong​ប្រមូលព័ត៌មានដោយផ្ទាល់នៅខេត្តជាប់ព្រំដែនភាគឦសានចំនួន៤ គឺខេត្ត​Ubon Ratchathani, ​Si Sa Ket, Bung Kan និង Nong Khai ​អំពីអ្នកឆ្លង​ដែនខុសច្បាប់​។

រូបតំណាង

ខេត្ត Ubon Ratchathani, Bung Kan និង Nong Khai មានព្រំប្រទល់ជាប់នឹងប្រទេសឡាវ រីឯខេត្ត ​Ubon Ratchathani និង Si Sa Ket មានព្រំដែនជាប់នឹងប្រទេសកម្ពុជា។ លោកឧត្តមសេនីយ៍ Sompong ​បានមានប្រសាសន៍កាលពីម្សិលមិញនៅពេលដែល​បានជួបជាមួយប៉ូលិសអន្តោប្រវេសន៍​​​ស្ពានមិត្តភាពថៃ – ឡាវ​ Nong Khai​ ថា លោកបានបញ្ជាឱ្យប៉ូលិសអន្តោប្រវេសន៍ធ្វើការយ៉ាងជិតស្និទ្ធជាមួយប៉ូលិសព្រំដែននិងទាហានក្នុងការចាប់ខ្លួនអ្នកឆ្លងព្រំដែនខុសច្បាប់។

រូបតំណាង

ទោះ​បីជាព្រំដែន​បានបិទទ្វារយ៉ាងតឹងតែងក៏ដោយ ពលករចំណាកស្រុកជាច្រើនបានព្យាយាមលួចឆ្លងតាម​ទន្លេមេគង្គ ​ហើយមានអ្នកខ្លះទៀតព្យាយាមរត់ពន្ធគ្រឿងញៀនផងដែរ។ ជាក់់ស្តែងប៉ូលិសអន្តោប្រវេសន៍​​ខេត្ត Nong Khai បានរឹបអូសថ្នាំញៀន​ជាង ៥លានគ្រាប់ និងថ្នាំជក់ស្ងួតមួយចំនួនធំក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9407936