បណ្ដាលអ្នកចូលចិត្តប្រើប្រាស់បច្ចេកវិទ្យាទំនើបពេលខ្លះបានជួបនឹងបញ្ហាភាសា ហើយត្រូវការកម្មវិធីមួយដើម្បីបកប្រែបានល្អ និងខ្លះប្រើដើម្បីការសិក្សា ដូច្នេះហើយខាងក្រោមនេះគឺជាកម្មវិធីល្អៗទាំង ៣ ដែលអ្នកគួរដឹងសម្រាប់ប្រើដោះស្រាយបញ្ហាភាសាដែលអ្នកចង់ស្វែងយល់ បកប្រែ និងរៀនសូត្រ។
១. កម្មវិធី Translate – Translator AI
គឺជាកម្មវិធីបកប្រែមួយដ៏ទំនើបដែលអ្នកអាចប្រើរូបភាព កាមេរ៉ាថត សរសេរជាអក្សរ និងនិយាយ ក្នុងការបកប្រែ។
២. កម្មវិធី Speak & Translate
គឺជាកម្មវិធីមួយដ៏ល្អបំផុតក្នុងប្រើប្រាស់សំឡេងដោយការនិយាយដាក់វាដើម្បីបកប្រែទៅភាសាដែលអ្នកចង់បាន។ ក្នុងនោះមានដល់ទៅ ៤០ភាសា ហើយមាន ១០ភាសាអាចដំណើរការបានទាំងឥតបើកអ៊ីនធឺណេត និងអាចជ្រើសសំឡេងស្រី ឬប្រុសតាមភេទរបស់អ្នកថែមទៀត។
៣. កម្មវិធី iTranslate Translator
គឺជាកម្មវិធីដ៏ល្អមួយដែលមានភាពងាយស្រួលក្នុងការសរសេរពាក្យបកប្រែ និងស្វែងរកប្រយោគទាក់ទងនឹងពាក្យតាមវេយ្យាករណ៍ត្រឹមត្រូវ ថែមទាំងអាចប្រើសំឡេងសម្រាប់បកប្រែដល់ទៅ ១០០ភាសា និងមានជម្រើសច្រើនឲ្យយើងរើសក្នុងការបកប្រែមានទាំងក្រៀមភាសា ភាសាសមញ្ញ និងភាសាផ្លូវការ។ ប្រែសម្រួលដោយ៖ ត្នោត