Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសជនជាតិរុស្ស៊ីម្នាក់ត្រូវ​ចាប់ខ្លួនពីបទប្រើប្រាស់កាតឥណទានក្លែងក្លាយនៅកោះសាមុយ

បុរសជនជាតិរុស្ស៊ីអាយុ ៣៥ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួននៅ​លើផែ​មួយនៃកោះសាមុយ ដោយត្រូវចោទប្រកាន់ពីបទ​ប្រើកាតឥណទានក្លែងក្លាយដើម្បីទិញទំនិញនៅលើកោះសាមុយ។

​កាតឥណទានក្លែងក្លាយចំនួន៨ ត្រូវបានរកឃើញថាជារបស់គាត់។លោកប្រធានស្នងការប៉ូលិសប្រចាំតំបន់លោក Prawit Engchuan បាននិយាយថា ការចាប់ខ្លួននេះបានកើតឡើងបន្ទាប់ពីបុគ្គលិកធនាគារម្នាក់បានជូនដំណឹងដល់ប៉ូលិសចំពោះការសង្ស័យថាមានភាពមិនប្រក្រតីក្នុងការប្រើប្រាស់កាតឥណទានជាច្រើនដង​។ ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា ប័ណ្ណក្លែងក្លាយទាំងនោះត្រូវបានប្រើដើម្បីទិញផលិតផលនៅឱសថស្ថាន​ Banjo នៅកោះសាមុយកាលពីថ្ងៃទី១៤ និងទី១៥ ខែមិថុនា។ ​នៅល្ងាចថ្ងៃសុក្រជនសង្ស័យត្រូវបានគេប្រទះឃើញថាកំពុងរៀបចំចាកចេញពី​កំពង់ផែ​ Don Sak ​មានគោលដៅធ្វើដំណើរទៅខេត្តភូកេត។

រូបតំណាង

ប៉ូលិសបានឆែកឆេររថយន្តរបស់បុរសនោះនៅកំពង់ផែ​ហើយបានរកឃើញកាតឥណទានចំនួន ១២ ដែលក្នុងនោះមាន ៨​សន្លឹកជារបស់ក្លែងក្លា​យ។ លើសពីនេះគេប្រទះឃើញឧបករណ៍ស្កេនកាតផងដែរ។ ​ជនសង្ស័យបានអះអាងថាកាតខ្លះជារបស់គាត់និងប្រពន្ធ ហើយខ្លះទៀតជារបស់អ្នក​ផ្សេងទៀត។ គាត់បានប្រាប់ប៉ូលិសថា​ឧបករណ៍ស្កេនកាតជារបស់មិត្តគាត់ដែលមានឈ្មោះថា Atom។ មន្ត្រីប៉ូលិស​មិនបាន​ជឿជាក់លើរឿងរ៉ាវប្រឌិតរបស់គាត់ទេ ព្រោះការស៊ើបអង្កេតបានរកឃើញថាគាត់គឺជាអ្នកដែលបានប្រើកាតនេះ។ លោក Vadim Valeev អាយុ ៣៥ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទកាន់ប័ណ្ណអេឡិចត្រូនិចក្លែងក្លាយហើយត្រូវបានប្រគល់ទៅឱ្យប៉ូលិស​នៃកំពង់ផែ Don Sak ចាត់ការតាមផ្លូវច្បាប់។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9407798