Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Cavani និង Meunier មិនចង់បន្តកុងត្រារយៈពេលខ្លីជាមួយ PSG ដើម្បីបន្តលេងនៅ UCL ទេ

តាមសេចក្តីរាយការណ៍នៅបារាំងបានឱ្យដឹងថា ខ្សែប្រយុទ្ធ Edinson Cavani និងខ្សែការពារ Thomas Meunier មិនចង់ចុះកុងត្រារយៈពេលខ្លីបន្ថែមជាមួយក្លិប Paris Saint-Germain ដើម្បីបន្តលេងនៅក្របខ័ណ្ឌ Champions League ដល់ចុងខែសីហានេះទេ។

យោងតាមសារព័ត៌មានបារាំង ​​RMC Sport បានឱ្យដឹងថា កីឡាករ Cavani និង Meunier បានផ្តល់ដំណឹងទៅ PSG ថាពួកគេមិនចង់បន្តនៅក្នុងក្លិបឱ្យហួសថ្ងៃទី៣០ ខែមិថុនា នេះទេ ហើយនឹងត្រៀមចាកចេញក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនផ្ទេរ។

ដោយឡែកចំពោះ ខ្សែការពារ Layvin Kurzawa និងខ្សែប្រយុទ្ធ Choupo-Moting វិញ ក៏ស្ថិតក្នុងស្ថានភាពស្រដៀងគ្នានេះដែរ ប៉ុន្តែកីឡាករទាំងពីររូបនេះ ហាក់ចង់បន្តស្នាក់ជាមួយក្លិប PSG រហូតដល់ចុងខែសីហា បន្ទាប់មកក៏នឹងត្រូវចាកចេញដោយគ្មានតម្លៃខ្លួនផ្ទេរផងដែរ។

Meunier ត្រូវបានគេរំពឹងថានឹងផ្លាស់ទៅចូលរួមជាមួយក្លិប Borussia Dortmund ខណៈពេលដែល Cavani មិនទាន់ច្បាស់ថានឹងត្រូវផ្លាស់ទៅក្លិបណានោះទេ ប៉ុន្តែរូបគេត្រូវបានផ្សាភ្ជាប់ទៅនឹងក្លិប Inter, Napoli និង Atletico Madrid ផងដែរ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

from: https://tnaot.com/km/m/detail/article/9407796