Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកចាំទីម្នាក់របស់ក្លិប SPAL បានបាក់កូនដៃក្នុងអំឡុងពេលធ្វើការហ្វឹកហាត់

តាមសេចក្តីរាយការណ៍នៅអ៊ីតាលីបានឱ្យដឹងថា អ្នកចាំទី Etrit Berisha របស់ក្លិប SPAL បានរងរបួសបាក់កូនដៃ ក្នុងអំឡុងពេលធ្វើការហ្វឹកហាត់ ដើម្បីត្រៀមប្រកួតជាមួយក្រុម Cagliari នៅសប្តាហ៍ក្រោយ។

តាមសេចក្តីរាយការណ៍របស់ក្លិបបានឱ្យដឹងថា ដៃរបស់ Berisha បានប៉ះទង្គិចជាមួយបាល់ដោយចៃដន្យក្នុងអំឡុងពេលហ្វឹកហាត់កាលពីម្សិលមិញជាមួយក្រុម។ ក្លិបក៏បានបញ្ជាក់ផងដែរថា អ្នកចាំទីរូបនេះប្រហែលជាមិនអាចវិលត្រឡប់មកទាន់ការប្រកួតដែលនៅសេសសល់ក្នុងរដូវកាលនេះទេ ព្រោះត្រូវប្រើរយៈពេលយូរដើម្បីព្យាបាល។

សម្រាប់រដូវកាលនេះ កីឡាករអន្តរជាតិអាល់បានីវ័យ៣១ឆ្នាំរូបនេះ បង្ហាញខ្លួនឱ្យក្លិបបានចំនួន ២៦ប្រកួត ហើយរក្សាសំណាញ់ទី (clean sheet) ៣លើកផងដែរ នៅក្របខ័ណ្ឌ Serie A របស់អ៊ីតាលី។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

from: https://tnaot.com/km/m/detail/article/9407784