Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនចំណាកស្រុក​ខុសច្បាប់ចំនួន ៣១នាក់ ត្រូវចាប់ខ្លួននៅឯខេត្ត Sa Kaeo នៃប្រទេសថៃ

កាលពីព្រឹកថ្ងៃសៅរ៍អាជ្ញាធរថៃបានចាប់ខ្លួនជនជាតិថៃចំនួន ៣នាក់ និងជនអន្តោប្រវេសន៍កម្ពុជាខុសច្បាប់ចំនួន ៣១នាក់ដែលធ្វើដំណើរតាមរថយន្ត​ដឹកទំនិញចំនួន ៣គ្រឿងក្នុងស្រុក ​Khok Sung នៃខេត្ត Sa Kaeo ។​ រថយន្តចំនួន ៤គ្រឿងផ្សេងទៀតបានបើករត់គេចខ្លួន។ 

ជនជាតិថៃទាំង ៣នាក់ ត្រូវបានចោទប្រកាន់ពីបទជួយពលករចំណាកស្រុកខុសច្បាប់។ ពួកគេ​ជាអ្នកបើកឡានដែលអ្នកទី១មានឈ្មោះ ​Yotha Nadkhiew អាយុ ៣៩ឆ្នាំ រស់នៅស្រុក ​Khok Sung, អ្នកទី២ឈ្មោះ Manas Tachai អាយុ ៤២ឆ្នាំ រស់នៅស្រុក Bang Bua Thong ខេត្ត Nonthaburi និងម្នាក់ទៀតឈ្មោះ Khanakorn Niyomthat អាយុ ១៩ឆ្នាំ រស់នៅស្រុក Muang ខេត្ត Ratchaburi ។

លោក​ Kittipong Sommana ជំនួយការភិបាលស្រុក​ Khok Sungបាននិយាយថា ក្រុមប៉ូលិស មន្រ្តីមូលដ្ឋាន និងអ្នកស្ម័គ្រចិត្តបានដាក់ពង្រាយកងកម្លាំងនៅប៉ុស្តិត្រួតពិនិត្យនៃភូមិ ​Khok Samakkhi បន្ទាប់ពីទទួលបានព័ត៌មានថាមានជនចំណាកស្រុកកម្ពុជាខុសច្បាប់នឹងចូលមកប្រទេសថៃតាមផ្លូវនៃភូមិនេះ។ ក្រោយមកក្រុមការងារបានប្រទះឃើញរថយន្ដ​ដឹកទំនិញចំនួន ៧គ្រឿងដែលក្នុងនោះមាន ៤គ្រឿង បានបើកគេចចេញពី​ប៉ុស្តិត្រួតពិនិត្យ។ លោក ​Kittipong បាននិយាយថាក្រុមការងារបានស្ទាក់ចាប់រថយន្ត​ដឹកទំនិញបានចំនួន ៣គ្រឿងផ្សេងទៀត។ ​តាមប្រភពប៉ូលិសបានឱ្យដឹងថា មានជនជាតិខ្មែរសរុបចំនួន ៣១នាក់ ដែលស្ថិតនៅក្នុង​រថយន្តទាំងបីនោះ។ ​ក្នុងចំណោមពួកគេគ្មានអ្នកណាម្នាក់​ដែលមានលិខិតឆ្លងដែន ឬលិខិតអនុញ្ញាតឱ្យចូលប្រទេសថៃទេ។ អ្នកចំណាកស្រុកទាំងនោះបានប្រាប់អាជ្ញាធរថា ពួកគេបានឆ្លងចូលប្រទេសថៃ​តាមរយៈ​ភូមិមួយដែលនៅជាប់ព្រំដែនក្នុងស្រុក Khok Sung​ ហើយបន្ទាប់មកបានចូលទៅក្នុងឡានដឹកទំនិញ។

បច្ចុប្បន្នពួកគេត្រូវប៉ូលិសចាត់ចែងទៅតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រថៃ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9407733