បុរសម្នាក់បានស្លាប់ភ្លាមៗពេលទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីអារច្រៀកឈើនឹងរណាយន្ត ហើយត្រូវកំណាត់ឈើវាត់ចំបំពង់ក ហេតុការណ៍ខាងលើនេះបានកើតឡើងកាល ពីវេលាម៉ោង១០និង០០នាទី ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ។
លោកវរៈសេនីយ៍ត្រី តុប សារឿន នាយប៉ុសន៍នគបាលឃុំព្រៃមូល បានអោយដឹងតាមរយៈទូរស័ព្ទថា ជនរងគ្រោះមានឈ្មោះ អ៊ុន ចាន់សុភ័ស្ស ភេទប្រុស អាយុ៣៦ឆ្នាំ ប្រពន្ធមានឈ្មោះ ប្រេង មានកូន៣នាក់ នៅក្នុងបន្ទុករស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។
តាមប្រភពបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះយកឈើមួយដុំ ដាក់អារច្រៀកលើតុអារ រំពេចដែលម៉ាស៊ីនអាឈើទើបត្រូវបានជួសជុលរួច ។ ពេលដែលអាសុខៗស្រាប់តែ ដាច់បាក់ចំរៀកឈើមួយចំណែកហោះមកបុកចូលទៅបំពង់ក បណ្តាលឲ្យជនរងគ្រោះរងរបួសឈាមជោកខ្លួន ។
ក្រុមគ្រួសារព្យាយាមយកជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ជាអកុសលនៅតែជួយសង្គ្រោះមិនបាន។ ដោយ៖ត្នោត