Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មហាសេដ្ឋី Jack Ma ៖ រៀន​មុខ​វិជ្ជា​មួយ​នេះ​ប្រសិនបើ​អ្នក​ចង់រក​ការងារ​ប្រាក់ខែ​ខ្ពស់

លោក​មហាសេដ្ឋី ជេ​ក ម៉ា (Jack Ma) ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Alibaba ប្រចាំ​ប្រទេស​ចិន មាន​ទស្សនៈ​ថា អនាគត​ពោរពេញ​ទៅ​ដោយ​ការ​ផ្លាស់​ប្តូរ ។ លោក​បាន​ប្រាប់​ដល់ CNBC កាលពី​ឆ្នាំ ២០១៧ ថា ក្នុង​រយៈពេល ៣០​ឆ្នាំ​ខាង​មុខ បច្ចេកវិទ្យា Artificial Intelligence នឹង​មាន​សមត្ថភាព​ខ្ពស់​ជាង​ចំណេះដឹង​របស់​មនុស្ស ដែល​បង្ក​ឲ្យ​មានការ​បាត់បង់​ការងារ ។

លោក​បាន​បន្ត​ទៀត​ថា «​មនុស្ស​មួយ​ចំនួន​ដែល​អាច​សម្រប​ខ្លួន​តាម​ការ​ផ្លាស់​ប្តូរ​នឹង​ក្លាយជា​អ្នកមាន និង​ជោគជ័យ​» ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិន​អាច​សម្រប​ខ្លួន​បាន​វិញ​នឹង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ។ លោក ម៉ា បាន​បន្ថែម​ថា ក្នុង​ជំនាន់​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ផ្លាស់​ប្តូរ​ផ្នែក​បច្ចេកវិទ្យា​នេះ ទិន្នន័យ​មាន​សារៈសំខាន់​ណាស់ ។ យោង​ទៅ​តាម​ការ​ព្យាករណ៍​របស់​លោក ទីផ្សារ​ការងារ​នៅ​ថ្ងៃ​អនាគត​នឹង​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ការងារ​ដែល​ទាក់ទិន​នឹង​ទិន្នន័យ និង​ការ​វិភាគ​ទិន្នន័យ ។ លោក​បាន​បន្ថែម​ថា ពិភពលោក​នឹង​ក្លាយជា​ទិន្នន័យ ។ ខ្ញុំ​គិត​ថា វា​ត្រឹមតែ​ជា​ការ​ចាប់ផ្តើម​នៃ​ជំនាន់​ទិន្នន័យ​ទេ ។ បច្ចុប្បន្ន Alibaba មាន​ទិន្នន័យ​យ៉ាង​ទូលំទូលាយ​របស់​អតិថិជន​របស់​ខ្លួន ដែល​ភាគច្រើន​ចូល​ទៅ​វេ​ប​សាយ​របស់​ក្រុមហ៊ុន​ជា​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ។ ទិន្នន័យ​ទាំងនេះ​បាន​បើកភ្នែក​របស់​លោក ម៉ា កាន់តែ​ធំ​ឲ្យ​មើលឃើញ​ពិភពលោក​នៅ​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ទស​វត្ស​ខាង​មុខ ។

លោក​បាន​បកស្រាយ​ទៀត​ថា ពួក​យើង​គិត​ថា​ទិន្នន័យ​នឹង​មាន​សារៈសំខាន់​សម្រាប់​ជីវិត​មនុស្ស​ណាស់​នៅ​ថ្ងៃ​អនាគត ។ ថ្ងៃស្អែក អ្វី​ទាំងអស់​នឹង​មានការ​ត​ភ្ជាប់ ។ លោក ម៉ា មិនមែន​ជា​អាជីវករ​តែ​ម្នាក់​ដែល​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ជំនាញ​វិភាគ​ទិន្ន័យ​ទេ ។ លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Tesla និង SpaceX ក៏​កំពុង​តែ​ធ្វើការ​ក្នុង​គម្រោង​មួយ​ដែល​មាន​គោលដៅ​ត​ភ្ជាប់​ខួរក្បាល​របស់​មនុស្ស​ជាមួយនឹង​កុំព្យូទ័រ​ដែរ ដែល​នឹង​បង្កើន​សមត្ថភាព​របស់​ខួរក្បាល​មនុស្ស​ក្នុង​ការ​វិភាគ​ទិន្នន័យ ។ លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​និយាយ​ដែរ​ថា សមត្ថភាព​ក្នុង​ការប្រមូល​និង​ប្រើប្រាស់​ព័ត៌មាន នឹង​ផ្លាស់​ប្តូរ​សុខភាព​សាធារណៈ និង​ទប់ស្កាត់​ការ​រីកសាយ​ជំងឺ​ដូច​អ្វី​ដែល​បាន​កើតឡើង​កាលពីដើម​ឆ្នាំ ២០២០ នេះ​ដែរ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9634390