Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពុទ្ធសាសនា​មាន​ទិស​ដៅ​៤​ចំណុច​ដើម្បី​ប្រយោជន៍​ទូទៅ

ព្រះពុទ្ធ​សាសនា​មាន​ទិស​ដៅ​៤​ចំណុច​ដើម្បី​ជា​ប្រយោជន៍​ដល់​អង្គភាព ឬ​សហគមន៍​ទាំង​មូល​មាន​សុខ​សន្តិភាព គឺ​សុខ​កើត​អំពី​ការ​មិន​យក​ប្រៀប​លើ​គ្នា និង​ការ​រួម​គ្នា​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង ។

១-​ជា​បុគ្គល​ដែល​មានខ្លួន​ស្មោះស្មើ​មិន​យក​ប្រៀប​លើ​គ្នា ជួយ​គ្នា​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង ថែម​ទាំង​មិន​ប្រកាន់ខ្លួន មិន​លើកតម្កើង​ខ្លួនឯង ហើយ​មើលងាយ​អ្នក​ដទៃ ។

២-​ពោល​វាចា​ពីរោះពិសា ពាក្យ​សុភាព​ផ្អែមល្ហែម​ទៅ​កាន់​បុគ្គល​ដទៃ ដែល​កំពុង​ជួប នូវ​សេចក្តី​ទុក្ខ មានការ​បាត់បង់​បុគ្គល​ជាទី​ស្រឡាញ់​ជាដើម ។

៣-​ប្រព្រឹត្ត​ការងារ​ជា​ប្រយោជន៍ គឺជា​ការ​ធ្វើ​នូវ​អំពើ​ល្អ​សម្រាប់​ខ្លួនឯង​ផង សម្រាប់​អ្នក​ដទៃ​ផង ។

៤-​ការ​ចែក​ធនធាន និង​ចំណេះដឹង​របស់​ខ្លួន​ឱ្យ​ដល់​អ្នក​ដទៃ ដែល​កំពុង​ខ្វះខាត ។

បើ​សង្គមមនុស្ស​ទាំងអស់​ធ្វើ​តាម​ទិស​ដៅ​៤​ចំណុច​នេះ​ឱ្យ​បាន​ព្រម​គ្នា នោះ​សង្គម​ជាតិ​ទាំងមូល​នឹង​មាន​សុខ​សន្តិភាព​ជាក់​ជា​មិន​ខាន ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9634384