Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មហាសេដ្ឋី Zoom ទទួល​បានការ​លើកទឹកចិត្ត​ពី​លោក Bill Gates

ពេល​ដែល​លោក​មហាសេដ្ឋី អេ​រីក យាន់ (Eric Yuan) មាន​អាយុ​ខ្ទង់ ២០ ស្តើង លោក​បាន​ស្តាប់​ឮ​សន្តរ​កថា​មួយ​របស់​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ពេល​នោះ​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Microsoft ។ លោក​បាន​ចែករំលែក​ពី​អត្ថប្រយោជន៍​នៃ​អ៊ី​ន​ធើ​ណែ​ត ហើយ​លោក​យាន់​ក៏​បាន​សម្រេចចិត្ត​ថា​លោក​ចង់​ប្តូរ​លំនៅ​ដ្ឋា​ន​ពី​ប្រទេស​ចិន មក​កាន់​សហរដ្ឋអាមេរិក​វិញ​ដើម្បី​ប្រឡូក​ខ្លួន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដែល​កំពុង​រីក​ចម្រើន​ក្នុង​សហរដ្ឋអាមេរិក ។

បច្ចុប្បន្ន​នេះ លោក​មាន​អាយុ ៤៩​ឆ្នាំ និង​ជា​ស្ថាបនិក ព្រមទាំង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Zoom ដែល​បាន​ល្បីឈ្មោះ​យ៉ាង​ខ្លាំង​តាំងពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ កន្លង​មកនេះ និង​បច្ចុប្បន្ន​មាន​តម្លៃ​ប្រមាណ​ច្រើន​ជាង ១៦ ប៊ី​លាន​ដុល្លារ​ទៅ​ទៀត ។ នៅ​ឆ្នាំ ១៩៩៤ លោក យាន់ ទើបតែ​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ប៉ុណ្ណោះ តែ​លោក​បាន​ចាប់ផ្តើម​ធ្វើការ​ក្នុង​ប្រទេស​ជប៉ុន​បាន​ប៉ុន្មាន​ខែ​ពេល​ដែល​លោក​ឮ​ស​ន្ទ​រក​ថា​របស់​លោក ហ្គេ​ត​ស៍ ។ ស​ន្ទ​រក​ថា​នោះ​បាន​បំភ្លឺ​គំនិត​មួយ​ដែល​លោក យាន់ បាន​គិត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ លោក យាន់ និង​មិត្ត​ស្រី​ដែល​បច្ចុប្បន្ន​ជា​ភរិយា​របស់​លោក​បាន​រស់នៅ​ក្នុង​ទីក្រុង​ខុស​គ្នា និង​ត្រូវ​ចំណាយពេល ១០ ម៉ោង​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ដើម្បី​អាច​ឃើញ​មុខ​គ្នា ។

លោក យាន់ ចំណាយពេល ១០​ម៉ោង​នោះ​ដើម្បី​សុបិន​ពី​វិធី​ដែល​លោក​អាច​មើលឃើញ​មិត្ត​ស្រី​របស់​លោក​ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​យ៉ាង​វែង​ឆ្ងាយ​នេះ ។ លោក​ធ្លាប់​បាន​ប្រាប់​មិត្ត​ស្រី​របស់​លោក​ថា “​ថ្ងៃ​ណាមួយ ខ្ញុំ​នឹង​មាន​ឧបករណ៍​ឆ្លាត​វៃ ហើយ​ខ្ញុំ​អាច​និយាយ​ជាមួយ និង​មើលឃើញ​អ្នក​បាន​ដោយ​គ្រាន់តែ​ចុច​អ្វីមួយ ។បន្ទាប់​ពី​ស្តា​ប់លោក ហ្គេ​ត​ស៍ ហើយ លោក​បាន​ប្រទះ​ឃើញ​ថា អ៊ី​ន​ធើ​ណែ​ត​ពិតជា​អនាគត​របស់​លោក​ពិតមែន និង​បាន​សម្រេចចិត្ត​ប្តូរ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ដើម្បី​ធ្វើការ​ឲ្យ​វិស័យ​បច្ចេកវិទ្យា​វិញ ។ លោក​បាន​ព្យាយាម​ទាល់តែ ៩ ដង​ទើប​អាច​ទទួល​បាន​ទិ​ដ្ឋ​ការ​អនុញ្ញាត​ឲ្យ​លោក​រស់នៅ និង​ធ្វើការ​ក្នុង​សហរដ្ឋអាមេរិក​បាន​នៅ​ឆ្នាំ ១៩៩៧ ។ ពេល​នោះ​លោក​មិន​ចេះ​ភាសា​អង់គ្លេស​ទេ ប៉ុន្តែ​លោក​ចេះ​សរសេរ​កូដ ដូច្នេះ​លោក​ទទួល​បាន​ការងារ​វិស្វកម្ម​មួយ​នៅ​ក្រុមហ៊ុន WebEx ដែល​ត្រូវ​បាន​លក់​ឲ្យ​ទៅ Cisco ប្រមាណ ១០​ឆ្នាំ​ក្រោយមក ។ លោក​បាន​ព្យាយាម​រហូត​ឡើង​ដល់​មាន​តំណែង​ធំ​ៗ​ក្នុង​ក្រុមហ៊ុន Cisco មុន​នឹង​ចាក​ចេញពី​ក្រុមហ៊ុន​ដើម្បី​បង្កើត​ក្រុមហ៊ុន​មួយ​ដោយ​ខ្លួនឯង​ដោយ​យោង​តាម​ក្តី​សុបិន​របស់​លោក នោះ​គឺ​ក្រុមហ៊ុន Zoom ។ បច្ចុប្បន្ន​នេះ Zoom មាន​បុគ្គលិក​ច្រើន​ជាង ១,៣០០​នាក់​ទៅ​ទៀត ជុំវិញ​ពិភពលោក ហើយ​ក្រុមហ៊ុន​បាន​បង្កើន​ប្រាក់​ចំណូល​ទ្វេ​ដង​មក​ស្មើ ៣៣០​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ជាមួយនឹង​ប្រាក់​ចំណេញ​ប្រមាណ​៧.៥៨​លាន​ដុល្លារ​ផង​ដែរ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9634363