Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មនុស្សប្រុសស្រី១៥នាក់ត្រូវនគរបាលខណ្ឌសែនសុខបញ្ជូនខ្លួនទៅតុលាការ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ខែសីហា ឆ្នាំ២០២០នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យប្រុសស្រី១៥នាក់ទៅតុលាកាពាក់ព័ន្ធនិងករណីលួចមានស្ថានទម្ងន់ទោសនិងករណីរក្សាទុកនិងជួញដូរគ្រឿងញៀនដោយខុសច្បាប់តាមការឲ្យដឹងពីនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខប្រាប់ថាជនសង្ស័យទាំង១៥ នាក់ដែលកម្លាំងលោកបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញព្រឹកនេះពាក់ព័ន្ធជួញដូរមួយករណី រក្សាទុកមួយករណីនិងលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)មួយករណី។

លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ តែងតែជម្រុញឲ្យកម្លាំងតាមបណ្តាផ្នែកជំនាញ ប៉ុស្តិ៍រដ្ឋបាល បង្កា បង្ក្រាបរាល់បទល្មើស ពិសេស បញ្ហាគ្រឿងញៀន ជាដើមចមនៃបទល្មើស ត្រូវតែបង្ក្រាបឲ្យខាងតែបាន ប្រតិបត្តិការឲ្យអស់ពីលទ្ធភាព ទើបកម្លាំងចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ មិនថា បទល្មើសផ្សេងៗ គឺបង្ក្រាប បានរាល់ថ្ងៃ៕ដោយ ផេងភាព

from: https://tnaot.com/km/m/detail/article/9634320